(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសសម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀន ខុសច្បាប់ ចំនួន១៧ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៦នាក់ ក្នុងនោះមានស្រី០៤នាក់។

បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១០ករណី ឃាត់១៥នាក់ (ស្រី២នាក់) និងប្រើប្រាស់៧ករណី ឃាត់៣១នាក់ (ស្រី២នាក់)។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ មានចំនួនសរុប ៩,៤៧៩ករណី ឃាត់មនុស្ស ១៩,៨៧នាក់ ស្រី ១,៣១២នាក់ (ជនបរទេស ៤០១នាក់ ស្រី ៦៤នាក់ មាន ១២សញ្ជាតិ) ៕