(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទិដ្ឋភាពនៃបាតុភូតសូរ្យគ្រាសនៅប្រទេសឥណ្ឌូណេស៊ី។
 

២៖ រុស្ស៊ីបញ្ចេញនាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ។
 

៣៖ មនុស្សស្លាប់យ៉ាងតិច២០នាក់ ដោយសារព្យុះទីហ្វុង Phanfone ដែលបានវាយប្រហារលើហ្វីលីពីន។
 

៤៖ មនុស្សស្លាប់កើនដល់៣៥នាក់ ក្នុងករណីរថយន្តក្រុងធ្លាក់ជ្រោះនៅឥណ្ឌូណេស៊ី។
 

៥៖ រំលឹកខួប១៥ឆ្នាំនៃមហារលកយក្សស៊ូណាមិឆ្នាំ២០០៤ ដែលបានផ្តាច់ជីវិតមនុស្សជាង២.៣សែននាក់។

៦៖ ឆេះសណ្ឋាគារនៅអាមេរិក នាំឲ្យមនុស្ស៣នាក់របួស និងជាង២៥០នាក់ត្រូវជម្លៀស។

៧៖ រដ្ឋមន្ត្រីក្រសួងអប់រំអ៊ីតាលីសុខចិត្តលាលែងពីតំណែង ក្រោយទទួលបានកញ្ចប់ថវិកា មិនគ្រប់គ្រាន់ពីរដ្ឋាភិបាល។