(ភ្នំពេញ)៖ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Central Capital Tower ដែលជាគម្រោងអគារវិនិយោគដ៏ធំរបស់ក្រុមហ៊ុនសំណង់ ហ៊ូណាន គ្រុប ដែលមានទីតាំងនៅក្បែរ ស្ពានអាកាស៧មករា រាជធានីភ្នំពេញ បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរហើយនាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២០ខាងមុខនេះ។

ក្នុងពិធីសម្ពោធការបញ្ចប់ការសាងសង់គ្រោងអគារនេះមានការចូលរួមពីលោក CAIYI អគ្គនាយកគម្រោងអគារមជ្ឈមណ្ឌលពាណិជ្ជកម្ម Central Capital Tower និងដោយមានការចូលរួមពីលោក Li Han Hong តំណាងអតិថិជន រួមទាំងមានអ្នកចូលរួមជាច្រើនទៀតផងដែរ។

លោក CAIYI បានឱ្យដឹងថា Central Capital Tower គឺជាគម្រោង EPC ដែលក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនក្នុងស្រុកគឺក្រុមហ៊ុន Red Star Industrial Development Co. Ltd ក្នុងនាមជាសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋរបស់ចិនដែលមានតួនាទីក្នុងការផ្តល់ហិរញ្ញវត្ថុ និងទិដ្ឋភាពផ្សេងទៀតបានបើកគំនិតថ្មីៗ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសចិន និងកម្ពុជា ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធបានសាងសង់ឡើងអគារនេះឡើងនៅលើផ្ទៃដីសរុប ២៩,០០០ម៉ែត្រការ៉េ ដែលមានកម្ពស់២៤ជាន់ មានអគារការិយាល័យទីតាំងពាណិជ្ជកម្មនៅជាន់ក្រោមដោយរួមបញ្ចូលទាំងកន្លែងចតឡានបួនជាន់។

លោក CAIYI បានបន្ថែមទៀតថា គម្រោងនេះនឹងណែនាំក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យពហុជាតិជាមួយនឹងការគ្រប់គ្រងកម្រិតខ្ពស់ និងគំនិតសេវាកម្មនាពេលអនាគត ដែលផ្តល់ជូននូវការធានាសុវត្ថិភាពដែលអាចទុកចិត្តបាន និងសេវាកម្មគាំទ្រអចលនទ្រព្យលំដាប់ថ្នាក់ទី១ សម្រាប់ម្ចាស់ផ្ទះនាពេលអនាគត។ ទ្រព្យសម្បត្តិនៃគម្រោងនេះ នឹងក្លាយជាកន្លែងដ៏ល្អបំផុតមួយសម្រាប់ក្រុមហ៊ុនពហុជាតិធំៗដើម្បីធ្វើការវិនិយោគអាជីវកម្ម ហើយវាក៏ជាអចលនទ្រព្យមួយក្នុងចំណោមអចលនទ្រព្យមួយចំនួន ដែលប្រទេសកម្ពុជាអាចវិនិយោគបាននាពេលបច្ចុប្បន្ននេះ ដោយផ្តល់នូវចំណុចចាប់ផ្តើមដ៏ទូលំទូលាយសម្រាប់ម្ចាស់ផ្ទះនាពេលអនាគត និងសេវាកម្មវិនិយោគអចលនទ្រព្យ ដែលមិនមានហានិភ័យ៕