(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោមគណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទនភាពចំពោះបរិការនយោបាយនៅកម្ពុជាតាមយន្តការប្រជាធិបតេយ្យ រហូតបង្កើតបានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្រោយឆ្នាំ២០២៣ អាចនឹងស្នើសុំក្បាលម៉ាស៊ីនគណបក្សសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីបន្តសុពលភាពរបស់ស្ថាប័នមួយនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើររបៀបធ្វើការរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ល្អប្រសើរជាងសមាជិកសភា របស់ក្រុមបក្សប្រឆាំងនាអាណត្តិកន្លងទៅ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើនក្នុងការបម្រើសង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការធ្វើនយោបាយបម្រើសង្គមមិនចាំដល់តែជេរប្រទេចគ្នានោះទេ និងមិនប្រកាន់លើបក្សតូច បក្សធំនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគោរពគោលការណ៍រដ្ឋធម្មនុញ្ញមិនមែនកើតចេញពីការគូសវាសរបស់បរទេសនោះទេ គឺកើតពីឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ត្រូវឈរលើគោលការគ្រឹះនៃការរក្សាបានសុខសន្តិភាព និងស្ថេរភាព។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវសុខសន្តិភាព គឺត្រូវការចូលរួមពីគ្រប់គណបក្សនយោបាយដោយធ្វើនយោបាយឈរលើគោលការណ៍ឯករាជ្យ ប្រជាធិបតេយ្យ ផ្អែកលើរដ្ឋធម្មនុញ្ញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៦ខែមកនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានធ្វើសកម្មភាពយ៉ាងសកម្ម និងផ្តល់ធាតុចូលជាច្រើនតាមរយៈរបាយការណ៍ជាក់ស្តែង ដើម្បីកែលំអរភាពអសកម្មទាំងឡាយ ដែលប្រសើរជាងការទទួលការបង្គាប់បញ្ជារបស់បរទេស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តទទួលមតិយោបល់ពីគណបក្សនយោបាយដែលមានមតិយោបល់ខុសៗគ្នា ប្រសើរជាងការបង្គាប់បញ្ជារបស់បរទេស។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សកម្មភាពចាក់ដីលុបសមុទ្រនៅខេត្តកោះកុងទទួលបានរបាយការណ៍ពីគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់។ សម្តេចតេជោ បានបន្ថែមការចាក់ដីលុបសមុទ្រនេះ បើមិនកាយចេញទេ គឺសម្តេចដកស័ក្តិរបស់បុគ្គលដែលចាក់ដីនេះតែម្តង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២២ និង២០២៣ មិនមានតម្រូវការឱ្យគណបក្សនយោបាយទាំងអស់ មកធ្វើសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ព្រឹត្តិការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតតំណាងរាស្ត្រនោះ គឺគណបក្សនយោបាយទាំងអស់អាចធ្វើសកម្មភាពដោយឯករាជ្យ និងទៅតាមច្បាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មិនមែនជាការធ្វើឱ្យថមថយអានុភាពរបស់គណបក្សប្រជាជន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាពេញចិត្តចំពោះការផ្តល់នូវយោបល់ទាំងឡាយរបស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់របាយការណ៍មួយចំនួនអាចនឹងមិនដល់សម្តេចនោះឡើយ។

* សម្តេចតេជោ បានថ្លែងថា ការចូលរួមរបស់គណបក្សនយោបាយនានារបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការបង្ហាញឱ្យឃើញពីការចូលរួមពេញលេញក្នុងការអនុវត្តន៍នយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បីរួមរស់និងអភិវឌ្ឍន៍សង្គមជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោមដំបូលសុខសន្តិភាព ជាអំណោយផលដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍជាតិ។

* សម្តេចតេជោ មានសុទិដ្ឋិនិយម និងជំនឿថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តធ្វើសកម្មភាពប្រកបដោយគុណប្រយោជន៍សម្រាប់ចូលរួមធ្វើកំណែទម្រង់សង្គម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពិធីបិទសន្និបាតនេះសម្តេចមិនផ្តល់អនុសាសន៍ដូចបណ្តាក្រសួង ស្ថាប័ននានានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលខ្លះនយោបាយដែលរាជរដ្ឋាភិបាលដាក់ចេញទៅមិនមែនសុទ្ធតែត្រូវទាំងអស់នោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចអត់មានតម្រូវការដាក់អនុសាសន៍ឱ្យឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នោះទេ ដោយទុកលទ្ធភាពឱ្យសមាជិកទាំងអស់រិះរកយន្តការ និងដាក់ចេញការងារដោយខ្លួនឯង។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង១៦៖៣០នាទីនារសៀលថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News ដែលកំពុងផ្សាយគ្របដណ្តប់ទូទាំងប្រទេស៕