(ភ្នំពេញ)៖ បុគ្គលម្នាក់ៗមានក្តីស្រមៃផ្សេងៗគ្នា ដោយក្តីស្រមៃខ្លះចង់មានលុយច្រើនដើម្បីសម្រេចអ្វីមួយ ប៉ុន្តែខ្លះទៀតត្រឹម៤០លានរៀល គឺល្មមគ្រប់គ្រាន់។

តួយ៉ាងកាលពីថ្ងៃទី១៩ ខែធ្នូ កន្លងទៅថ្មីៗនេះ លោក សំ សាម៉ាលី មុខរបរជាជាងសំណង់ និងបើកគោយន្តដឹកដី រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង បានឈ្នះរង្វាន់ទឹកប្រាក់ ៤០លានរៀលពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ធ្វើឱ្យគាត់បានសម្រេចក្តីស្រមៃដ៏ធំមួយ ។

លោកថា ទឹកប្រាក់៤០លានរៀលនេះ លោកនឹងយកទៅទិញគោយន្ត១គ្រឿង ដើម្បីដឹកដីចាក់ឱ្យគេ ព្រោះនេះជារបរយូរឆ្នាំហើយដែលកន្លងមកលោកធ្លាប់តែស៊ីឈ្នួលជួលគោយន្តតពីគេមកចាក់ដី ប៉ុន្តែពេលនេះគោយន្តដែលជាទ្រព្យចុងក្រោយ ជាឆ្នាំងបាយសម្រាប់ គ្រួសារលោកអាចទិញផ្តាច់បានហើយ។

លោកបានបញ្ជាក់ផងដែរថា៖ «អំឡុងពេលបើកគោយន្តចាក់ដីឱ្យគេ ខ្ញុំក៏គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ស្រាប់តែឃើញឈ្នះ៤០លាន ទាំងខ្ញុំទាំងម្តាយក្មេកដែលនៅជិតស្លុតអររំភើបដល់ស្រក់ទឹកភ្នែកទៅហើយ។ ខ្ញុំក្រណាស់ មិននឹកស្មានថា មានសំណាងបានលុយច្រើនម្ល៉ឹងកាន់ទេ»