(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ បានសម្រេចតែងតាំងអធិការនគរបាលថ្មីនៃខណ្ឌពោធិ៍សែនជ័យ ដោយលោក ម៉ន វុធី អធិការរង ជំនួសលោក យឹម សារ៉ាន់ ដែលត្រូវតែងតាំងមុខតំណែងទៅជាអនុប្រធាននាយកដ្ឋាននគរបាលពន្លត់អគ្គិភ័យ និងសង្គ្រោះនៃក្រសួងមហាផ្ទៃ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩នេះ៕

សម្រាប់ព័ត៌មានលម្អិតសូមមើលសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ នៅខាងក្រោមនេះ៖