(ភ្នំពេញ)៖ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ បានដឹកជញ្ជូនអ្នកដំណើរលើសពី ១លាននាក់នៅក្នុងឆ្នាំនេះ ដែលធ្វើឲ្យឡានម៉ី ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដំបូងបង្អស់នៅកម្ពុជា ដែលសម្រេចបាននូវគោលដៅដឹកជញ្ជូនអ្នកដំណើរបាន ១លាននាក់ក្នុងរយៈពេលមួយឆ្នាំ។

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ជាមួយនឹងជើងហោះហើរ LQ996 ចេញពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញបានបំបែកឯតទគ្គកម្មអាកាសចរណ៍ស៊ីវិលរបស់កម្ពុជាដោយដឹកអ្នកដំណើរបាន១,២លាននាក់ក្នុងរយៈពេលមួយឆ្នាំ។

ជោគជ័យក្នុងការដឹកជញ្ជូនភ្ញៀវទេសចរនេះ បានកើតឡើងស្របពេលខួបគំរប់២ឆ្នាំនៃប្រតិបត្តិការក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។

THY DASREYPICH ដែលបានហោះហើរជាមួយជើងហោះហើរលេខ LQ670 ពីភ្នំពេញទៅបាងកក មានសំណាងបានក្លាយជាអ្នកដំណើរទី ១,២ លាននាក់របស់ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ។ ដើម្បីអបអរសាទរក្នុងឱកាសដ៏ពិសេសនេះ ក្រុមហ៊ុនបានប្រារព្ធពិធីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយផ្តល់សំបុត្រហោះហើរទៅមកចំនួន ១ ឈុតដោយឥតគិតថ្លៃជូន THY DASREYPICH ។

នៅឆ្នាំ២០១៩ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញបានបញ្ចប់ការហោះហើរប្រកបដោយសុវត្ថភាពចំនួន ២១៣០០ ម៉ោង និងមានយន្តហោះប្រភេទ A320 កើនឡើងរហូតដល់ ៩ គ្រឿង ដែលក្នុងនោះមានយន្តហោះ ៦ គ្រឿងស្ថិតនៅប្រទេសកម្ពុជា និង យន្តហោះ ៣ គ្រឿងទៀតស្ថិតនៅប្រទេសហ្វីលីពីន។ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ចំនួនទីក្រុងដែលជើងហោះហើរបានទៅដល់មានចំនួនកើនឡើងដល់ ២៨ ទីក្រុង ដែលបង្ហាញពីការអភិវឌ្ឍដ៏មានស្ថេរភាព និងភាពវិជ្ជមាន។ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញបានទទួលជោគជ័យ «លំដាប់ទី១ចំនួន៣ (Three First)» ក្នុងរយៈពេលតិចជាងបីឆ្នាំចាប់តាំងពីពេលចាប់ផ្តើមដំណើរការ។ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញជាប់លំដាប់ទី១ លើចំនួនអ្នកដំណើរសរុបក្នុង១ឆ្នាំនៃអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះធំៗ ទាំងបីរបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញជាប់លំដាប់ទី១ លើការដឹកជញ្ជូនអ្នកដំណើរជនជាតិចិន នៅឯព្រលានយន្តហោះកម្ពុជាទាំង ៣ ។ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញជាប់លំដាប់ទី១ នៃទីផ្សារដឹកជញ្ជូនអ្នកដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។

ជាមួយនឹងយន្តការសហប្រតិបត្តិការឡានម៉ី (LMC)ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញចាប់ផ្តើមបេសកកម្ម "Sky High-way" នៃប្រទេសទាំង ៦ របស់ឡានម៉ី និងជម្រុញយុទ្ធសាស្រ្ត «ចតុកោណ» របស់ព្រះរាជាណាចក្រកម្ពុជា និង គំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយវិថីមួយ» របស់ប្រទេសចិន។

ឡានម៉ីបង្កើតក្រុមហ៊ុនអាកាសចរណ៍ដែលមានប្រជាប្រិយភាពដំបូងគេ ជាមួយនឹងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជំនាន់ថ្មី ហើយប្តេជ្ញាដឹកនាំក្រុមហ៊ុនឲ្យឈានមុខគេលើវិស័យឧស្សាហកម្មអាកាសចរណ៍នៅប្រទេសកម្ពុជា។ ជើងហោះហើរឡានម៉ី «សៀមរាប-ភ្នំពេញ-បាងកក» បានក្លាយជាជម្រើសដំបូងសម្រាប់ប្រជាជនកម្ពុជាក្នុងការធ្វើដំណើរទៅកាន់ប្រទេសថៃ។ សម្រាប់ត្រីមាសទី ១ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញគ្រោងនឹងហោះហើរ ៧ ដងក្នុងមួយសប្តាហ៍ដើម្បីផ្តល់ភាពងាយស្រួល និងជម្រើសកាន់តែសំបូរបែបសម្រាប់ភ្ញៀវទេសចរកម្ពុជា។ ចំពោះសេវាកម្មលើផ្ទៃអាកាសវិញ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ គឺជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវសេវាកម្មជាបីភាសារួមមាន ភាសាខ្មែរ-អង់គ្លេស-ចិន លើគ្រប់ជើងហោះហើរទាំងអស់ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកដំណើរ។ ចំពោះសេវាកម្មផ្ទៃដី ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញផ្តល់នូវសេវាកម្មជាច្រើនចំពោះការដាក់វ៉ាលី ដើម្បីបង្កើនជម្រើស និងកាត់បន្ថយចំណាយរបស់អ្នកដំណើរ។ ទន្ទឹមនឹងនេះក្រុមហ៊ុនឡានម៉ីអ៊ែរឡាញជាក្រុមហ៊ុនទី១ដែលផ្តល់នូវ transit service ដែលពង្រឹងប្រសិទ្ធភាពទូទាត់ពន្ធគយ និងបទពិសោធន៍ការធ្វើដំណើរ។

ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញ កំពុងព្យាយាមបង្កើតយីហោក្នុងស្រុកមួយ នៅក្នុងប្រទេសកម្ពុជា និងស្វែងរកនូវរបកគំហើញថ្មីៗ។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញបានក្លាយជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនអាកាសចរណ៍ Royal Air Charter នៅប្រទេសហ្វីលីពីន។ ឡានម៉ីអ៊ែរឡាញបានបង្កើតក្រុមហ៊ុនឡានម៉ី (ខេមបូឌា) ខាលឆឺ & ធួរីហ្សឹម ឯ.ក ដែលផ្តោតលើអាជីវកម្មទេសចរណ៍ដោយព្យាយាមផ្តល់ជម្រើសកាន់តែប្រសើរដល់អ្នកដំណើរ។ ឡានម៉ីបានបង្កើតសាកលវិទ្យាល័យឡានម៉ីកម្ពុជាជាមួយ Yuetai Group និងបានវិនិយោគលើវិស័យធានារ៉ាប់រង Donghua Insurance។

ក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រស្តីពីការគាំទ្រសម្ភារៈអាកាសចរណ៍ជាមួយក្រុមហ៊ុន Air France Industries និងក្រុមហ៊ុន KLM Engineering & Maintenance។ ក្រុមហ៊ុន South Asia Aircraft Maintenance Engineering Co., LTD ជាក្រុមហ៊ុនសាខារបស់ឡានម៉ី កំពុងផ្តល់សេវាថែទាំជួសជុលសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ រីឯក្រុមហ៊ុនឡានម៉ីដឹកជញ្ជូនកំពុងបង្កើនសេវាកម្មដឹកជញ្ជូន «next-day arrival» តាមផ្លូវអាកាស និងកំពុងកសាងសេវាកម្មដឹកជញ្ជូនអន្តរជាតិយ៉ាងពេញលេញ។

ដោយសេចក្តីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ នៅឆ្នាំ២០២០ នេះ ក្រុមហ៊ុនឡានម៉ីអ៊ែរឡាញនឹងប្តេជ្ញាចិត្តផ្តល់សេវាកម្មដល់អ្នកដំណើរ និងសាធារណជនឱ្យកាន់តែប្រសើរឡើង។ ឡានម៉ីអ៊ែរឡាញនឹងព្យាយាមបង្កើតម៉ាកយីហោប្លែកៗ និងខិតខំអភិវឌ្ឍក្រុមហ៊ុនឱ្យមានភាពឈានមុខនៅក្នុងវិស័យ ឧស្សាហកម្មទេសចរណ៍ អាកាសចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា៕