(អាមេរិក)៖ ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងគណៈកម្មាធិការដឹកនាំ រៀបចំបុណ្យជាតិ៧មករា ប្រចាំរដ្ឋកាលីហ្វញ៉ាបែកខាងត្បូង បានរៀបចំប្រារព្ធពិធីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩-មករា ២០២០) នៅរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក។
កម្មវិធីនេះបានប្រារព្ធឡើងក្រោម អធិបតីភាពរបស់លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្នអាមេរិក និងមិចស៊ីកូ, លោក ចៅ ជីអាន អនុប្រធានក្រុមការងារៀបចំអង្គការចាត់ តាំងយុវជនគណបក្សប្រជាជន ប្រចាំឆ្នេរសមុទ្រខាងលិចនៃសហរដ្ឋអាមេរិក, លោក កែវ វ៉ាន្នី ប្រធានក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនគណបក្សប្រជាជន ទទួលបន្ទុករដ្ឋការលីហ្វញ៉ា សហរដ្ឋអាមេរិក ព្រមទាំងគណៈប្រតិភូមកពីកម្ពុជាជាច្រើនរូបទៀត។
ការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤១ ថ្ងៃជ័យជម្នះ៧មករានេះ ក៏មានការចូលរួមគាំទ្រដ៏ច្រើនពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនខ្មែរទាំងចាស់ ទាំងក្មេង យុវជនយុវនារី ជាង៥០០នាក់ ដោយភាពស្និទ្ធស្នាល និងសប្បាយរីករាយបំផុត។
សូមបញ្ជាក់ថា គណ:កម្មាធិការដឹកនាំរៀបចំបុណ្យជាតិ ៧មករានេះ ក៏មានការចូលរួមយ៉ាងសកម្មពីអស់លោកជាប្រធាន អនុសាខាបក្ស និងប្រធានយុវជនបក្សទាំង២០ក្រុម រួមមាន៖ លោក នូវ ផល្លី ជាប្រធាន, លោក ហ៊ីង ដែនម៉ាគ្លីន ជាអនុប្រធាន, លោក យស បូវណ្ណៈ ជាអនុប្រធាន, លោក សាន គីមហុង ជាអនុប្រធាន, លោក យក់ សុភារដ្ឋ ជាអនុប្រធាន និងប្រធានអនុសាខាបក្ស និងប្រធានយុវជនទាំងអស់ជាអនុប្រធានគណៈកម្មធិការផងដែរ។
ទី១៖ អនុសាខាបក្សប្រចាំ Long Beach,
ទី២៖ យុវជនបក្សប្រចាំទីក្រុង Long Beach,
ទី៣៖ អនុសាខាបក្សប្រចាំ តំបន់ Orange county,
ទី៤៖ យុវជនប្រចាំតំបន់ Orange county,
ទី៥៖ យុវជនប្រចាំទីក្រុង Los Angeles,
ទី៦៖ អនុសាខាបក្សប្រចាំ ទីក្រុង Los Angeles.,
ទី៧៖ យុវជនប្រចាំទីក្រុង Riverside,
ទី៨៖ អនុសាខា ប្រចាំទីក្រុង Riverside,
ទី៩៖ យុវជនប្រចាំទីក្រុង La Mesa,
ទី១០៖ យុវជនប្រចាំទីក្រុង Rosemead,
ទី១១៖ យុវជនបក្សប្រចាំទីក្រុង Temecula,
ទី១២៖ យុវជនប្រចាំទីក្រុង Paramount,
ទី១៣៖ អនុសាខាបក្សប្រចាំទីក្រុង Signal Hills,
ទី១៤៖ យុវជនបក្ស ប្រចាំទីក្រុង Signal Hills,
ទី១៥៖ យុវជន ប្រចាំទីក្រុង Lakewood
ទី១៦៖ អនុសាខាបក្សប្រចាំទីក្រុង San Bernadino
ទី១៧៖ យុវជនប្រចាំទីក្រុង San Bernadino
ទី១៨៖ អនុសាខាបក្សប្រចាំទីក្រុង San Diego
ទី១៩៖ ក្រុមសិល្បករ សិល្បការិនី ជើងចាស់ជាច្រើនរូបផងដែ។ ល។
ទី២០៖ កុងស៊ុលខ្មែរ ប្រចាំទីរដ្ឋការលីហ្វញ៉ា សហរដ្ឋអាមេរិក។
ក្រុមការងាររៀបចំខួបអនុស្សាវរីយ៍ លើកទី៤១ ថ្ងៃជ័យជម្នះ៧មករាទាំងអស់ សូមគោរពជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកបណ្ឌិត ហ៊ុន ម៉ាណែត, លោក ម៉ឺង ពន្លក, លោក ស សេរីវិចិត្រ រួមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលរស់នៅក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ សូមជួបតែសេចក្តីសុខ សេចក្តីចំរើន ដើម្បីដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចំរើន និងអភិវឌ្ឍជឿនលឿនបន្ថែមទៀត៕