(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានការរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX19) ប្រចាំឆ្នាំ ក្រោមប្រធានបទ «ការសង្គ្រោះចំណាប់ខ្លាំងលើយន្តហោះ»។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងព័ត៌មាន។
ការធ្វើសមយុទ្ធនេះ មានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមទាំងយន្តហោះ រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តកងកម្លាំងប្រដាប់អាវុធផងដែរ ដូច្នេះសូមសាធារណជន កុំមានការភាន់ច្រឡំអំពីព្រឹត្តិការណ៍នេះថាជាហេតុការអ្វីផ្សេង។
សូមជម្រាបថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តែងតែរៀបចំការធ្វើសមយុទ្ធជួយសង្គ្រោះ ជារៀងរាល់ឆ្នាំដើម្បីជាការហ្វឹកហាត់ និងបង្ការនៅពេលមានគ្រោះអាសន្នកើតឡើងជាយថាហេតុ៕