(ភ្នំពេញ)៖ តំបន់មួយចំនួននឹងចុះត្រជាក់ ក្នុងរយ:ពេល១សប្តាហ៍នេះ ចាប់ពីថ្ងៃទី២១ ដល់២៨ ខែមករា ឆ្នាំ២០២០។ នេះបេីតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹកបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ គ្របដណ្តប់លើកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យ ចាប់ពីថ្ងៃទី ២១-២៧ ខែមករា៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C - សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
២៖ តំបន់វាលទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
៣៖ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច៕