(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនលោកស្រី កែវ វណ្ណា ក្រោយទទួលបានដំណឹងថា នាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ទទួលមរណភាពក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។

នៅក្នុងសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា៖ «មរណភាពរបស់ឯកឧត្តម ខូរ ឈា គឺជាការបាត់បង់ស្វាមី បិតា ជីតាប្រកបដោយព្រហ្មវិហារធម៌ និងក៏ដូចជាការបាត់បង់នូវនាយទាហានជាន់ខ្ពស់មួយរូប ដែលមួយជីវិតរបស់លោក បានលះបង់កម្លាំងកាយ ចិត្តបម្រើប្រទេសជាតិ និងប្រជាជន ដើម្បីរួមចំណែកស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ»។

«ក្នុងឱកាសប្រកបដោយសមានទុក្ខក្រៀមក្រំបំផុតនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមចែករំលែកនូវមរណទុក្ខដោយក្តីស្រណោះ និងការអាឡោះអាល័យជាមួយលោកជំទាវ និងបុត្រា បុត្រី ព្រមទាំងបងប្អូន កូនក្មួយទាំងអស់នៃសព ដោយសេចក្តីសង្វេតជាទីបំផុត»។

ខាងក្រោមជាសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ជូនចំពោះលោកស្រី កែវ វណ្ណា៖