(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល នៅម៉ោង២៖៣០នាទី រសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ នឹងធ្វើបាឋកថា ស្តីពី ស្ថានភាពបច្ចុប្បន្ននៃករណីវីរុសកូរ៉ូណាថ្មី (2019-ncov) ដើម្បីលើកកម្ពស់ការយល់ដឹងវិធានការបង្ការការឆ្លងវីរុសកូរ៉ូណាថ្មី នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

បាឋកថានេះ រៀចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណង ដើម្បីចែករំលែកព័ត៌មាន អំពីបច្ចុប្បន្នភាពនៃករណីវីរុសកូរ៉ូណាថ្មី និងវិធានការការពារការឆ្លងវីរុសនេះ៕