(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ស.ស.ស.ក នឹងបើកវគ្គបណ្តុះបណ្តាលពិសេសអំពី «សារព័ត៌មានក្នុងយុគ្គសម័យ Digital» រយៈពេល០២ថ្ងៃ គឺនៅថ្ងៃទី២៥ និងទី២៦ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ នៅអគារសេរីភាព នៃ ស.ស.ស.ក។ នេះបើតាមសេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះនឹងបង្ហាត់បង្រៀនដោយសាស្ត្រាចារ្យ និងអ្នកឯកទេសចំនួន០៧រូប ហើយបើកទូលាយការចុះឈ្មោះចូលរៀនជូនដល់និស្សិត បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ សារព័ត៌មានមហាជន និងអ្នកសារព័ត៌មាន ដែលមានបំណងបំប៉នចំណេះដឹងបន្ថែម។ វិញ្ញាបនបត្របញ្ជាក់ការសិក្សានឹងប្រគល់ជូនសិក្ខាកាមក្រោយពេលបញ្ចប់វគ្គសិក្សា។

សូមអញ្ជើញ ចុះឈ្មោះចូលរួមវគ្គបណ្តុះបណ្តាលដោយឥតបង់ថ្លៃនេះ តាមរយៈទូរស័ព្ទលេខ៖ ០៧៧ ៣៣៨ ១៣១ ឬ០៧៨ ៧៩៣ ៩៧៤ ឬតាម Facebook: Union of Journalist Federations of Cambodia។ ផុតកំណត់ការទទួលចុះឈ្មោះត្រឹមថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ ព័ត៌មានបន្ថែមសូមមេត្តាទាក់ទង លោក ឈាង ប៊ុនថា ប្រធានគណៈកម្មាធិការអប់រំបណ្តុះបណ្តាល នៃ ស.ស.ស.ក តាមរយៈទូរស័ព្ទលេខ៖ ០១២ ៨៧២ ៥៧៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា៖