(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នឹងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៦៩នាក់ ឱ្យបម្រើការងារនៅនាយកដ្ឋានប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត និងនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០។

បើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីដែល គ.ជ.ប ប្រកាសជ្រើសរើសមានរហូតដល់២០មុខតំណែង។

ដូច្នេះអ្នកដែលមានបំណងដាក់ពាក្យជាបេក្ខជនតាមមុខតំណែងខាងនេះ សូមបញ្ជើញមកទាក់ទងដាក់ពាក្យនៅទីស្តីការ គ.ជ.ប ដែលមានទីតាំងផ្លូវរដ្ឋសភា ខណ្ឌចំការមន ជាប់អគារណាហ្គា២ រាជធានីភ្នំពេញ៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖