(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង បានដាក់ឲ្យដំណើរការសេវាផ្ញើប្រាក់ទៅកាន់អ្នកជាទីស្រលាញ់ បានតាមរយៈទូរស័ព្ទដៃដើម្បីជាការផ្តល់ភាពងាយស្រួល សុវត្ថិភាព ដល់អតិថិជនរបស់ខ្លួន។ ចំណែកឯអ្នកទទួលប្រាក់បញ្ញើ អាចដកប្រាក់បានដោយមិនចាំបាច់មានកម្មវិធីទូរស័ព្ទដៃរបស់ធនាគារជីប ម៉ុង ឬក៏ទៅកាន់ធនាគារនោះឡើយ។

ធនាគារ ជីប ម៉ុង បានដាក់ឲ្យដំណើរការសេវានេះគឺដើម្បីផ្តល់ងាយស្រួល សុវត្ថិភាព ដល់អតិថិជនធនាគារ ជីប ម៉ុង ដែលមានកម្មវិធីទូរស័ព្ទដៃ Bank! Bank! ដែលមានបំណងផ្ញើប្រាក់ទៅកាន់មិត្តភ័ក្តិ ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់ដែលមិនមានកម្មវិធីទូរស័ព្ទដៃធនាគារ ជីប ម៉ុង។

ព័ត៌មានលម្អិតសម្រាប់អ្នកផ្ញើប្រាក់៖ ចូលទៅកម្មវិធីទូរស័ព្ទដៃ Bank! Bank! រួចចុចពាក្យ «ដកប្រាក់», ចុចលើពាក្យ «ដកប្រាក់សម្រាប់អ្នកដទៃ», ជ្រើសរើសគណនីណាមួយរបស់អ្នក រួចបញ្ជូលចំនួនទឹកប្រាក់ដែលត្រូវផ្ញើ លេខទូរស័ព្ទអ្នកទទួល និងបញ្ជាក់ពីគោលបំណងនៃការផ្ញើ, បន្ទាប់បំពេញព័ត៌មានរួចរាល់ លោកអ្នកត្រូវចុចលើពាក្យ «ដកប្រាក់» ដើម្បីប្រតិបត្តិការ, លោកអ្នកនឹងទទួលបានលេខកូដសម្ងាត់ចំនួនពីរខ្ទង់ ដែលត្រូវផ្ញើទៅកាន់អ្នកដកប្រាក់

ព័ត៌មានលម្អិតសម្រាប់អ្នកដកប្រាក់៖ ទៅកាន់ទូ ATM ណាមួយរបស់ធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុត, ចុចលើអេក្រង់ ATM «ចុចលើអេក្រង់ដើម្បីដំណើរការ» រួចជ្រើសរើសភាសា, ចុចលើប៊ូតុង «ដកប្រាក់ពីគណនីផ្សេង», ចុចបញ្ជូលលេខកូដសារ៤ខ្ទង់របស់អ្នក, ចុចបញ្ជូលលេខកូដ២ខ្ទង់ ពីអ្នកផ្ញើប្រាក់មកលោកអ្នក, ជ្រើសរើសរូបិយប័ណ្ណ បន្ទាប់មកញ្ចូលចំនួនទឹកប្រាក់ដែលត្រូវផ្ញើ រួចជ្រើសរើសថាតើ ត្រូវការ ឬមិនត្រូវការវិក័យប័ត្រ, ទទួលយកប្រាក់របស់លោកអ្នក ជាការស្រេច

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងទៅកាន់សេវាបម្រើអតិថិជន ០៨១ ៨១១ ៩១១៕