(ភ្នំពេញ)៖ ស្របពេលសង្គមជាតិកាន់តែរីកចម្រើនការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាន់តែស៊ីវិល័យ ខណៈការរស់នៅរបស់សុភាពនារីទាំងឡាយ បានយកចិត្តទុកដាក់ខ្ពស់ទៅលើរូបសម្រស់របស់ខ្លួនផងដែរ។

ដោយមើលឃើញពីតម្រូវការខ្ពស់របស់សុភាពនារីលើការថែរូបសម្រស់របស់ខ្លួននេះ ហាងថែរក្សាសម្រស់ជាច្រើនបានរីកដុះដាល់ឡើង។ អ្នកស្រី តោ ទិត្យាណា ដែលទទួលបានការបណ្តុះបណ្តាលជំនាញពីអ្នកឯកទេស ជនជាតិបារាំង និងថៃ លើផ្នែកសាឡន ក៏បានសម្រេចចិត្តបើកហាងសាឡនមួយផងដែរ ដើម្បីបំពេញតម្រូវការរបស់សុភាពនារីទាំងឡាយក្នុងរាជធានីភ្នំពេញ។

អ្នកស្រី តោ ទិត្យាណា ម្ចាស់ហាង ឌឹ វ៉ាយ ហូម សាឡន ស្ថិតនៅលើបណ្តោយផ្លូវ សឡា (៣៧១) គិតចុះពីផ្លូវ២០០៤ទៅប្រហែលជាងមួយគីឡូម៉ែត្រ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រជាជនមានជីវភាពគាប់ប្រសើរ ចូលចិត្តភាពស្អាត ស៊ីវីល័យ និងចង់បាននូវអ្វីៗដែលថ្មី ព្រមទាំងគុណភាព សុវត្ថិភាព និងជំនឿទុកចិត្ត។

ដោយមើលឃើញបែបនេះ អ្នកស្រី តោ ទិត្យាណា បានបើកហាងសាឡនឡើង ដើម្បីបម្រើសេវាកម្មសាឡនជូនអតិថិជនគ្រប់លំដាប់ ជាពិសេសផ្តោតទៅលើការថែរក្សាសក់ និងលាបពណ៌សក់ ដោយប្រើប្រាស់នូវផលិតផលនាំមកពីប្រទេសអាល្លឺម៉ង់ តម្រូវតាមចំណង់ចំណូលចិត្តរបស់អតិថិជន។

ក្រៅពីនេះ ក៏មានមេជាង និងជាង ជាច្រើនរូបទៀត ដែលមានចំណេះ ជំនាញច្បាស់លាស់ សម្រាប់បំរើសេវាកម្មជូនអតិថិជនគ្រប់ម៉ោងពេលធ្វើការផងដែរ។ ទោះយ៉ាងណាអ្នកស្រី បង្ហាញពីចេតនាថា នឹងពង្រីកសេវាកម្មរបស់ខ្លួនជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ដែលពេញចិត្ត និងគាំទ្រ ឌឹ វ៉ាយ ហូម សាឡន៕