(ភ្នំពេញ)៖ ក្រោយពីនាំយកជយលាភីចំណាត់ថ្នាក់លេខ១ របស់ OMG កម្ពុជា ក្នុងការប្រកួតក្បាច់រំាលើឆាកអន្តរជាតិដោយក្រុម BLACK PINK កូរ៉េធ្វើជាគណៈកម្មការនោះ ថ្ងៃ៣១ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុនសាមសុងកម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ដល់ OMG ដែលជាក្រុមរាំតំណាងផលិតផល សាមសុងកម្ពុជា។

ក្នុងព្រឹត្តិការណ៍ GALAXY A 2020 AWESOME LIVE ក្រុមរាំ OMG កម្ពុជា ពិតជាមានមោទនភាព និងរំភើបរីករាយក្រៃលែងដែលបានបង្ហាញសមត្ថភាព និងនាំយកជ័យជម្នះលើឆាកអន្តរជាតិមកជូនកម្ពុជា ហើយអ្វីដែលកាន់តែពិសេសនោះ គឺបានជួបជាមួយ Idol របស់ពួគេផ្ទាល់ផង និងបានចាប់កាន់ដោយផ្ទាល់នូវស្មាតហ្វូនស៊េរី Samsung Galaxy A51 និង Samsung Galaxy A71 ដ៏ទំនើបអស្ចារ្យជំនាន់ចុងក្រោយប្រចាំឆ្នាំ២០២០ ដោយផ្ទាល់ផង។

ដូច្នេះដើម្បីតបស្នង និងជាសក្ខីភាពនៃព្រឹត្តិការណ៍ដ៏គួរឱ្យស្ញប់ស្ញែងនេះ ក្រុមហ៊ុនសាមសុង នឹងធ្វើការប្រគល់រង្វាន់យ៉ាងពិសេសជូនដល់ OMG ដោយក្នុងនោះម្នាក់ៗទទួលបានដូចជា៖
* Samsung Galaxy Watch Active (Black Pink Edition) មួយគ្រឿង!
* Samsung Galaxy A80 (Black Pink Edition) មួយគ្រឿង!
* Galaxy Buds (Black Pink Edition) មួយគ្រឿង!

ក្រុម OMG បានសម្ដែងភាពសប្បាយរីករាយ និងប្រាប់ឱ្យដឹងថា ក្រុមហ៊ុន សាមសុង មិនគ្រាន់តែផ្តល់ជូននូវផលិតផល ក៏ដូចជាបច្ចេកវិទ្យាទំនើបៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូននូវបទពិសោធន៍ដ៏រំភើបអស្ចារ្យ និងមោទនភាពដែលមិនអាចកាត់ថ្លៃបាន ក្នុងការធ្វើជាក្រុមរាំតំណាងឱ្យផលិតផល សាមសុង ប្រចាំកម្ពុជា។

ទាំងក្រុមរាំ OMG និងអតិថិជនក្នុងប្រទេសកម្ពុជា ក៏ដូចជាអ្នកគាំទ្រផលិតផល សាមសុង ទាំងអស់ទូទាំងពិភព លោកសង្ឃឹមយ៉ាងមុតមាំថា សាមសុង នឹងនៅតែផ្តល់ជូនផលិតផលជាមួយបច្ចេកវិទ្យាដ៏ទំនើបអស្ចារ្យនៅពេលខាងមុខឆាប់ៗនេះបន្តទៀត៕