(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវប្រកាសអន្តរក្រសួង ស្ដីពីការអនុវត្ដកម្មវិធីផ្ដល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍។ នេះបើតាមប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ប្រកាសថ្មីនេះ មានគោលបំណងទ្រទ្រង់ការលូតលាស់កាយសម្បទា និងបញ្ញាស្មារតី ក្នុងការទទួលយកការសិក្សា តាមរយៈការផ្ដល់អាហារូបត្ថម្ភដល់កុមារ នៅតំបន់ដែលមានអសន្ដិសុខស្បៀងខ្ពស់ និងកម្រិតការអប់រំទាប ព្រមទាំងរួមចំណែកបង្កើនអត្រាចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅបឋមសិក្សា៕