(ភ្នំពេញ)៖ ខេត្តសៀមរាបរបស់កម្ពុជា បានផ្តល់ម៉ាសវេជ្ជសាស្រ្តជិត ៦ម៉ឺនម៉ាស ដល់កាកបាទក្រហម នៃខណ្ឌ Wanzhou ទីក្រុង Chongqing ប្រទេសចិន ដើម្បីចូលរួមគាំទ្រជួយដល់ការទប់ស្កាត់ និងគ្រងគ្រងលើស្ថានភាពជំងឺ នៅក្នុងទីក្រុងមួយនេះ។ នេះបើយោងតាមការផ្សាយ តាមរយៈ Facebook របស់ស្ថានទូតចិន ប្រចាំនៅកម្ពុជា នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ។

ស្ថានទូតចិន បានបញ្ជាក់ថា «នាថ្ងៃទី២ ខែកុម្ភៈ ខេត្តសៀមរាប បានចូលរួមផ្តល់ម៉ាសវេជ្ជសាស្រ្តចំនួន ៥៩,៥០០ ដល់កាកបាទក្រហមនៃខណ្ឌ Wanzhou ទីក្រុង Chongqing ប្រទេសចិន ដើម្បីចូលរួមគាំទ្រជួយដល់ការទប់ស្កាត់ និងគ្រងគ្រងលើស្ថានភាពជំងឺ នៅក្នុងទីក្រុង Chongqing ប្រទេសចិន។ សម្ភារៈទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅកាន់គោលដៅតាមក្រុមហ៊ុន Shandong Airlines ដោយឥតគិតថ្លៃ»