(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់មាតុភូមិប្រកបដោយសុវត្ថិភាពវិញហើយ នៅវេលាម៉ោង១៖៥០នាទីទៀបភ្លឺព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីចូលរួមកិច្ចប្រជុំនៅទីក្រុងសេអ៊ូល និងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៅប្រទេសចិន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាកចេញពីទីក្រុងសេអ៊ូល ទីដែលសម្តេចចូលរួមកិច្ចប្រជុំកំពូល នៅម៉ោង១៣៖៥០នាទីម៉ោងនៅទីក្រុងសេអ៊ូល ហើយបានទៅដល់ទីក្រុងប៉េកាំង នៅវេលាម៉ោង១៤៖៣០នាទី ហើយបានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីចិន លី ខឺឈាង បន្ទាប់មកជួបប្រធានាធិបតី ស៊ី ជីនពីង, ក្រោយបញ្ចប់ជំនួបពិភាក្សាសម្តេចតេជោបានដឹកនាំគណៈប្រតិភូចាកចេញមករាជធានីភ្នំពេញ៕