(ភ្នំពេញ)៖ ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ជាគេហទំព័រអចលនទ្រព្យដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាបានត្រឡប់មកវិញហើយ។

ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំនិងជោគជ័យបំផុតរបស់ប្រទេសម្តងទៀតជាមួយនឹងការលក់ចេញនូវអចលនទ្រព្យដែលមានតម្លៃរាប់លានដុល្លារក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។

ស្តង់មានកំណត់ ដូច្នេះសូមទូរស័ព្ទមកឥឡូវនេះតាមរយៈលេខ៖០៩២ ៩២ ១០០០ ដើម្បីធ្វើការកក់ស្ដង់របស់អ្នក និងចូលរួមតាំងបង្ហាញផលិតផល និងសេវាកម្មរបស់អ្នកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំបំផុតរបស់កម្ពុជា។

មកទល់ពេលបច្ចុប្បន្ននេះ ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០១៩ នៅតែគ្រោងតំណែងជាព្រឹត្តិការណ៍ពិព័រណ៍ដែលធំជាងគេបំផុតមានអ្នកចូលរួមច្រើនរហូតដល់ជាង២ម៉ឺននាក់ និងលក់អចលនទ្រព្យបានច្រើនជាងគេបំផុតគិតជាទឹកប្រាក់ច្រើនជាង៣០លានដុល្លារក្នុងរយៈពេលត្រឹម២ថ្ងៃប៉ុណ្ណោះ។

ការចូលរួមក្នុងពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ មានន័យថាអ្នកនឹងចូលរួមតាំងបង្ហាញគម្រោងរបស់អ្នកជាមួយក្រុមធំៗច្រើនជាង ១០០ ដែលនឹងធ្វើការបង្ហាញគម្រោងរបស់ពួកគេពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា មានដូចជា បុរី ខុនដូ អាផាតមិន វីឡាទំនើប និង គម្រោងចម្រុះជាច្រើនផ្សេងទៀត។

ពិព័រណ៍លំនៅឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ នឹងប្រារព្ធធ្វើតែ២ថ្ងៃប៉ុណ្ណោះគឺនៅថ្ងៃទី២៤ និង ២៥ ខែមេសាឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រដែលជាកន្លែងតាំងពិព័រណ៍លំដាប់ពិភពលោក និងធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។

សាលពិព័រណ៍កោះពេជ្រមិនត្រឹមតែជាកន្លែងដ៏ល្អឥតខ្ចោះសម្រាប់ព្រឹត្តិការណ៍ដ៏ធំបែបនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងដែលប្រជាជនក្នុងស្រុកនិងជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញនិយមចូលចិត្តទៅ។

ដោយមានការតាំងបង្ហាញនូវគម្រោងថ្មីៗរាប់រយគម្រោងមកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០នឹងទាក់ទាញអ្នកស្វែងរកអចលនទ្រព្យគ្រប់ប្រភេទដែលភាគច្រើនជាជនជាតិខ្មែរ មានដូចជា៖

អ្នកដែលមានបំណងចង់ទិញផ្ទះដំបូង គ្រួសារដែលមានជីវភាពមធ្យម និងអ្នកមានទ្រព្យច្រើន។ ពិព័រណ៍នេះក៏នឹងទាក់ទាញអ្នកវិនិយោគមកពីគ្រប់ទីកន្លែងរួមទាំងអ្នកក្នុងតំបន់មកចូលរួមផងដែរ មានដូចជា៖ វិនិយោគិន ចិន ហុងកុង សឹង្ហបុរី តៃវ៉ាន់ ម៉ាឡេស៊ី ថៃ ជប៉ុន និង កូរ៉េ។

ការដើរទិញទំនិញ មានការបញ្ចុះតម្លៃច្រើនសន្ធឹកសន្ធាប់ និងការដើរកំសាន្ដជុំគ្រួសារ ក្រៅពីវិស័យអចលនទ្រព្យក៏មានការតាំងបង្ហាញពីវិស័យផ្សេងៗជាច្រើនទៀត ដូចជា៖ ធនាគារ មីក្រូហិរញ្ញវត្ថុ យានយន្ត ទូរស័ព្ទ គ្រឿងសង្ហារិម សម្ភារផ្ទះបាយ គ្រឿងអលង្ការ និងសម្លៀកបំពាក់។

អ្វីដែលកាន់តែពិសេស អ្នកចូលរួមក្នុងព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យកម្ពុជាឆ្នាំ២០២០ក៏នឹងមានឱកាសពិភាក្សាគ្នាជាមួយអ្នកតំណាងមកពីធនាគារ និងមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងយល់បន្ថែមអំពីតម្រូវការ ឬនីតិវិធីក្នុងការស្នើសុំកម្ចីសម្រាប់ទិញផ្ទះ ឬ យានយន្ដ។

ខណៈពេលនេះមានក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអចលនទ្រព្យធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជា ធនាគារ ស្ថាប័នមីក្រូហិរញ្ញវត្ថុ ភ្នាក់ងារអចលនទ្រព្យ និងក្រុមហ៊ុនស្ថាបត្យកម្មមួយចំនួនបានកក់កន្លែងរបស់ពួកគេរួចរាល់ហើយសម្រាប់ពិព័រណ៍លំនៅឋាន មានក្រុមហ៊ុន៖

Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd, Urban Village, La Vista One, Garden One, Creed Group, Parc 21 Residence, The Peninsula Private Residence, E City, Borey VIP, Borey Lorn City, Borey The Flora, Borey Mongkul Phnom Penh, Aristo Developers, CBRE Cambodia, CPL, MZ Design, ACMA-Hitachi, RHB Bank and Lotus Broadcasting Services ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និងការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធី៖សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)៖ +855 78 637 323/+855 93 552 305 និង [email protected]