(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពេលនេះ បានបង្កើតកម្មវិធីតាមទូរស័ព្ទ និង ប្រកាសលេខទូរស័ព្ទទំនាក់ទំនង សម្រាប់ប្រជាពលរដ្ឋ សាកសួរព័ត៌មាននានា ពាក់ព័ន្ធការងារអត្តសញ្ញាណកម្មរួមមាន ការងារអត្រានុកូលដ្ឋាន (សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណភាព) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ស្ថិតិប្រជាពលរដ្ឋ(សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ) និង លិខិតឆ្លងដែន។

ដើម្បីឲ្យដំណើរការនៃការផ្តល់សេវាអត្តសញ្ញាណកម្ម កាន់តែរលូន ឆាប់រហ័ស មានប្រសិទ្ធភាព និង ដោះស្រាយនូវបញ្ហាប្រឈមនានា ដែលប្រជាពលរដ្ឋបានជួបប្រទះនៅពេលទទួលសេវា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបង្កើតឲ្យមានមន្ត្រីប្រចាំការ សម្រាប់ឆ្លើយតប និងដោះស្រាយបញ្ហាប្រជាពលរដ្ឋនៅរៀងរាល់ម៉ោងធ្វើការ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៨ ដល់ ម៉ោង ១១ និង រសៀលពីម៉ោង ១៤ ដល់ម៉ោង១៧។

ប្រជាពលរដ្ឋគ្រប់រូប អាចទំនាក់ទំនងមកលេខទូរស័ព្ទប្រចាំការដោយឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ 017 898 915 (សម្រាប់ប្រព័ន្ធសែលកាត) លេខ 1800 20 8915 (សម្រាប់ប្រព័ន្ធផ្សេងៗ) ឬ អាចដាក់បញ្ជូល Download កម្មវិធី GDI Eservices តាមរយៈ Link ខាងក្រោម៖
* ជាមួយប្រព័ន្ធប្រតិបត្តិការ(IOS)សូម Download App Store : https://apps.apple.com/us/app/gdi-news/id1400866008
* ជាមួយប្រព័ន្ធប្រតិបត្តិការ(Android)សូម Download Play Store :https://play.google.com/store/apps/details?id=gov.gdi.android&hl=en