(ភ្នំពេញ)៖ បុរី ជារី សព្វថ្ងៃជាគម្រោងបុរីមួយដែលទទួលបានការគាំទ្រ ពីអតិថិជននិងសាងភាពលេចធ្លោ ជាងគេនៅក្នុងតំបន់ សក្ដានុពលចោមចៅ អ្វីដែលពិសេស នឹងមានការផ្តល់កាដូ ជូនដល់អតិថិជនក្នុងឱកាសទិវា នៃសេចក្តីស្រឡាញ់នេះ ដែលនឹងសម្ភោធគម្រោងថ្មី ដែលមានឈ្មោះថា «១៤កុម្ភៈ ១៤ផ្ទះម៉ូតថ្មី នៃក្តីស្រឡាញ់» កម្មវិធីនេះនឹងផ្តល់ជូនអតិថិជននូវ ផ្ទះបែបប្រណិតប្រភេទថ្មី តម្លៃសមរម្យចំនួន១៤ផ្ទះ មិនធ្លាប់មានពីមុនមក។

កម្មវិធី «១៤កុម្ភៈ ១៤ផ្ទះម៉ូតថ្មី នៃក្តីស្រឡាញ់» នឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃសៅរ៍ទី ១៥ និងថ្ងៃអាទិត្យ១៦ ខែកុម្ភៈខាងមុខនេះ នៅការិយាល័យលក់ របស់បុរី ជារី ដែលមានទីតាំងលើផ្លូវជាតិលេខ៣ ជាប់បន្ទាយទាហាន(ង៧០) ចម្ងាយត្រឹម៣០០ម៉ែត្រ ពីស្ពានអាកាសចោមចៅ ។ កំឡុងពេលកម្មវិធីពិសេសនេះ អតិថិជនដែលអញ្ជើញ មកសាកសួរពត៌មានទាំងអស់ នឹងទទួលបានកាដូរពិសេស និងផ្កាកូលាប ដ៏ស្រស់ស្អាត ថែមទាំងមានឱកាសឈ្នះរង្វាន់ជាច្រើនទៀត បន្ទាប់ពីបានធ្វើការកក់ផ្ទះក្នុងក្តីស្រម៉ៃរបស់ខ្លួន។

ផ្ទះប្រណិតដែលនឹងបើកលក់ គឺជាប្រភេទផ្ទះលីងវីឡា កម្ពស់ពីរជាន់ សក្ក័សមបំផុតសម្រាប់ ក្រុមគ្រួសារ សម័យថ្មី ក្នុងផ្ទះធំទូលាយ ក៏មានបំពាក់ជូនរួចជាស្រេច នូវបរិក្ខារទំនើបៗ ដូចជាទូរដាក់ សម្លៀកបំពាក់គ្រប់បន្ទប់ ទូរផ្ទះបាយ បាញ័រងួតទឹកម៉ាស៊ីនទឹកក្តៅទឹកត្រជាក់ និងសម្ភារៈបន្ទប់ទឹកទំនើបៗ ។

ជាងនេះទៅទៀត ចំពោះអតិថិជនដែលជ្រើសរើសយកបុរី ជារី មិនត្រឹមតែទទួលបានសំណង់ មានគុណភាពខ្ពស់នោះទេ ក្នុងគម្រោងបុរី ជារី ង៧០ ក៏មានផ្តល់ជូននូវសួនច្បារធំទូលាយ សួនកំសាន្តសម្រាប់កុមារ និងសេវាកម្មសន្តិសុខ ២៤ម៉ោង ថែមទៀតផង ។ ចំពោះការបង់ប្រាក់មានភាពងាយស្រួល ដោយអតិថិជនអាចបង់រំលោះសុទ្ធ ១០០%ជាមួយបុរីផ្ទាល់ ឬអាចបង់រំលស់ជាមួយធនាគារ ដោយការបង់ប្រចាំខែត្រឹមតែ ជាង៥០០ដុល្លារក្នុងមួយខែតែប៉ុណ្ណោះ ។

នាយកប្រត្តិបត្តិបុរី ជារី លោក ឡាយ បញ្ញារិទ្ធ បានលើកឡើងថា បុរីជារី មានបទពិសោធន៍ក្នុងវិស័យសំណង់ និងអចលនទ្រព្យ ជាង២០ឆ្នាំមកហើយ ក្រុមហ៊ុនយល់ច្បាស់ ពីតម្រូវការអតិថិជន ចំពោះកម្មវិធី «១៤កុម្ភៈ ១៤ផ្ទះម៉ូតថ្មី នៃក្តីស្រឡាញ់»នេះ ធ្វើឡើង ដើម្បីសម្ភោធម៉ូតផ្ទះទំនើបថ្មី ដែលយើងក៏បានផ្តល់ តម្លៃពិសេសដល់អតិថិជន ទុកឱកាសឲ្យពួកគាត់មានឱកាសចំណេញច្រើន ចំពោះអតិថិជន ដែលធ្វើការកក់មុនគេ ។

ចំពោះអតិថជនដែលមានបំណងទិញផ្ទះ ឬចាប់អារម្មណ៍ក្នុងការមកទស្សនាបុរីជារីអាចទាក់ទងទីព្រឹក្សាផ្នែកលក់បានតាមរយៈលេខទូរសព្ទ័ 077 999 660 / 081 999 660៕