(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ ស្តីពីករណីអាជ្ញាធរម៉ាឡេស៊ីរកឃើញលើស្រ្តីម្នាក់ជនជាតិអាមេរិកាំង ផ្ទុកមេរោគ Covid-19 ដែលបានចាកចេញពីនាវា WESTERDAM ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជា។
ករណីនេះក្រសួងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញអំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីនេះមុនការចាកចេញរបស់បុគ្គលរូបនេះ ក៏ដូចជាអ្នកទេសចរដទៃទៀតពីនាវាខ្នាតធំ WESTERDAM ក្រសួងសុខាភិបាល បានពិនិត្យយ៉ាងល្អិតល្អន់ និងបានធ្វើការជាមួយអង្គការសុខភាពពិភពលោក ព្រមទាំងអង្គការ USCDC របស់អាមេរិក ហើយយើងបានអនុវត្តតាមស្តង់ដាបច្ចេកទេស និងនិយ័តកម្មសុខភាពអន្តរជាតិឆ្នាំ២០០៥ (HR2005) របស់អង្គការសុខភាពពិភពលោក។
ចំពោះករណីដែលបានប្រកាសដោយអាជ្ញាធរម៉ាឡេស៊ី នូវភាពវិជ្ជមាន Covid-19 នៅប្រទេសម៉ាឡេស៊ីខាងលើនេះ ក្រសួងសុខាភិបាលកម្ពុជា ស្នើសុំឲ្យអាជ្ញាធរម៉ាឡេស៊ី ពិនិត្យឡើងវិញ អំពីលទ្ធផលនៃការធ្វើតេស្តនេះឲ្យមានភាពសុក្រឹតឡើងវិញ។
ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសូងសុខាភិបាលកម្ពុជា៖