(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក៏ដូចទៅនឹងថ្ងៃអាទិត្យសប្តាហ៍មុនៗដែរ Fresh News សូមលើកយក ព័ត៌មានសំខាន់ៗដែលកើតឡើង ក្នុង១សប្តាហ៍មកនេះ ចំនួន១០រឿង ដើម្បីផ្សាយរំលឹកជូនដល់មិត្តអ្នកអានទាំងអស់។

ព័ត៌មានសំខាន់ៗទាំង១០នោះ រួមមានដូចតទៅ៖

១៖ ក្រសួងសុខាភិបាលចេញប្រកាសស្តីពីករណីអាជ្ញាធរម៉ាឡេស៊ី រកឃើញលើស្រ្តីជនជាតិអាមេរិកាំងម្នាក់ផ្ទុកមេរោគ Covid-19 ចាកចេញពីនាវា WESTERDAM ដែលចូលសំចតនៅកម្ពុជា, កម្ពុជាស្នើសុំឲ្យម៉ាឡេស៊ីពិនិត្យឡើងវិញ (ចុចអាន)

២៖ ក្រសួងពាណិជ្ជកម្មប្រកាសថា មានទំនិញកម្ពុជាតែ៤០មុខប៉ុណ្ណោះ ដែលត្រូវបានអឺរ៉ុបគិតពន្ធ ខណៈទំនិញ៩០០០មុខទៀត នៅតែបន្តអាចនាំទៅកាន់អឺរ៉ុបដោយគ្មានបង់ពន្ធជាធម្មតា (Video inside) (ចុចអាន)

៣៖ ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 នៅចិនកើនដល់១,៦៦៥នាក់ និងឆ្លងជាង៦៨,០០០នាក់ (ចុចអាន)

៤៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហោះសារថ្លែងអំណរគុណកម្ពុជា ដែលអនុញ្ញាតឱ្យ នាវាទេសចរណ៍ Westerdam ចូលចត (ចុចអាន)

៥៖ អគ្គនាយកអង្គការអន្តរជាតិ ឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ស្ងើចសរសើរសម្តេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចត (ចុចអាន)

៦៖ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ផ្ញើលិខិតជូនសម្តេចតេជោ កោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យនាវា Westerdam ចូលចត (ចុចអាន)

៧៖ កម្ពុជាចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA (Video inside) (ចុចអាន)

៨៖ មហាអំណាចចិនប្រកាសប្រឆាំងដាច់ខាតចំពោះការយកបញ្ហា EBA ដើម្បីជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា (Video inside) (ចុចអាន)

៩៖ ក្រសួងសុខាភិបាល បន្ដដាក់ចេញវិធានការ ឆ្លើយតបបន្ទាន់ការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (ចុចអាន)

១០៖ សម្តេចតេជោ ហ៊ុន សែន គាំទ្រឱ្យមានកិច្ចប្រជុំកំពូលអាស៊ាន-ចិនជាបន្ទាន់ និងកិច្ចប្រជុំអន្តរជាតិផ្សេងទៀត ដើម្បីឆ្លើយតបនឹងជំងឺកូរ៉ូណា (ចុចអាន)