(ភ្នំពេញ)៖ លោកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌមានជ័យ និងលោកស្រី ទាវ ធីតា ជាអនុប្រធានសមាគម រួមនឹងសមាជិកនៃសមាគមជាច្រើននាក់ទៀត នៅថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារសង្កាត់ និងក្រុមយុវជន ចុះទៅសួរសុខទុក្ខ និងផ្តល់ជំនួយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋក្រីក្រ និងមានជំងឺថ្លើមចំនួន៣គ្រួសារ។

គ្រួសារទី១ គឺអ្នកស្រីឈ្មោះ ចឹក ជា រស់នៅសង្កាត់បឹងទំពុន១ និងគ្រួសារទី២ ឈ្មោះ ប៉ែត និន និងគ្រួសារទី៣ ឈ្មោះវង្ស វិសេដ្ធា រស់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់បឹងទំពុន១ និងសង្កាត់បឹងទំពុន២ ទទួលបានថវិកា និងសំភារៈប្រើប្រាស់ដូចមាន អង្ក មីមួយកេស ទឹកមួយួរ ទឹកដោះគោមួយយួរ អំបិល១គីឡូចំនួនទៀតផងដែរ ។

ជាមួយគ្នានោះ គ្រួសារដែលទទួលបានអំណោយនាថ្ងៃដដែលនេះ ក៏បានថ្លែងអំណរគុណដល់ លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា សូមឲ្យមានសុខភាពល្អ និងបន្តដឹកនាំសមាគមឲ្យមានការរីកចម្រើនទៅមុខទៀត ដើម្បីជួយដល់ជនរងគ្រោះ ជាពិសេសគឺស្រ្តីតែម្តង។

លោកស្រី ចន គន្ធា និងលោកស្រី ទាវ ធីតា បានលើកឡើងព្រមៗគ្នាថា សមាគមនារីខណ្ឌមានជ័យ បានបង្កើតឡើងជាយូរមកហើយ សមាគមមួយនេះ ផ្តោតជាសំខាន់ក្នុងការជួយទៅដល់ស្រ្តី និងស្រ្តីរងគ្រោះ និងចាស់ជរា ដែលខ្វះខាត និងគ្មានសមត្ថភាពក្នុងការបំពេញការងារ ដើម្បី ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ៕