(សៀមរាប)៖ ម្ចាស់ដេប៉ូផ្តាច់មុខផលិតផល N.N.P ប្រចាំខេត្តសៀមរាប និងកំពង់ធំ បានរួមដៃគ្នា បើកសិក្ខាសាលាមួយនៅខេត្តសៀមរាប ដោយប្រមូលផ្តុំសិក្ខាកាមដែលជាតំណាងចែកចាយ និងតំណាងដេប៉ូ ជាច្រើរាប់នាក់ អញ្ជើញចូលរួមក្នុងសិក្ខាសាលាដោយឥតគិតថ្លៃ ព្រមទាំងមិនមានការលើកសំបុត្រឡើយ។ សិក្ខាសាលាដែលរៀបចំធ្វើនៅលើទឹកដីខេត្តសៀមរាបកាលពីពេលថ្មីៗនេះ ក៏មានការអញ្ជើញចូលរួមពីអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី និងតំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាច្រើននាក់ទៀត។

ថ្លែងប្រាប់បណ្តាញសារព័ត៌មាន Fresh News អ្នកស្រី អុង សុនា ម្ចាស់ដេប៉ូផ្តាច់មុខផលិតផល N.N.P ប្រចាំខេត្តសៀមរាប បានរៀបរាប់ឲ្យដឹងថា ការរៀបចំសិក្ខាសាលានាថ្ងៃនេះ គឺកើតចេញបន្ទាប់ពីអាជីវកម្ម ផលិតផល N.N.P មានការរីកចម្រើនខ្លាំង និងមានតំណាងចែកចាយច្រើន។

អ្នកស្រី អុង សុនា ដែលដើមឡើយគ្រាន់តែជាគ្រូបង្រៀនម្នាក់ បានឲ្យដឹងថាទម្រាំមានថ្ងៃនេះ គឺមិនងាយស្រួលនោះទេ គឺមានការឆ្លងកាត់នូវឧបសក្គជាច្រើន ទាំងការលក់ និងការប្រមូលបាន តំណាងចែកចាយ។ ទោះបីជាយ៉ាងណា ដោយសារតែផលិតផល N.N.P ទទួលបានការគាំទ្រច្រើនពីអតិថិជន និងអ្នកប្រើប្រាស់ ហើយក៏ទទួលបានការលើកទឹកចិត្ត និងការជំរុញពីស្វាមីរបស់ លោកស្រីផ្ទាល់ លោកស្រី ក៏សម្រេចចិត្តបោះទុនផ្តាច់មុខផលិតផល N.N.P ប្រចាំខេត្តសៀមរាបតែម្តង។

ចំពោះ ម្ចាស់ដេប៉ូផ្តាច់មុខផលិតផល N.N.P ប្រចាំខេត្តកំពង់ធំ គឺលោកស្រី អុង សីនាថ បានរៀបរាប់ថា លោកស្រី បានសម្រេចចិត្តដាក់ដើមទុនជាមួយ N.N.P ចាប់ផ្តើមដំបូងគឺចំណាយ ៣ម៉ឺនដុល្លារតែម្តង។ លោកស្រី អុង សីនាថ បានឲ្យដឹងថា ដើមឡើយគាត់គ្រាន់តែជាបុគ្គលិកធនាគារម្នាក់ រាប់ប្រាក់ចំណូលបានច្រើនគួរសមដែរ តែនៅតែមិនអាចផ្គត់ផ្គង់ការចំណាយក្នុងគ្រួសារបាន ម្យ៉ាងក៏មានជាប់បំណុលធនាគារផងដែរ។

ការហ៊ានសម្រេចបោះទុនរាប់ម៉ឺនដុល្លារ ដែលកើតចេញពីការចងការប្រាក់គេ យកមកនោះ គឺដោយសារតែលោកស្រីជឿជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នាំចូលគ្រឿងសំអាង N.N.P ផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា គឺស្របតាមច្បាប់ ហើយផលិតផលមានគុណភាពល្អ និងតម្លៃសមរម្យ។ នេះជាគុណសម្បត្តិនៃផលិតផល គ្រឿងសំអាង N.N.P។

ដំបូងឡើយលោកស្រី មិនទទួលបានការគាំទ្រពីស្វាមីឡើយ ដោយសារតែស្វាមីគាត់ខ្លាចថា មានការបោកប្រាស់ ដូចដែលស្វាមីរបស់គាត់ ធ្លាប់បានឃើញនៅតាមបណ្តាញសង្គម Facebook។ ទោះបីមានការជំទាស់យ៉ាងណាក៏ដោយ លោកស្រី អុង សីនាថ នៅតែសម្រេចចិត្តដាក់ទុនដដែល រហូតមកដល់ពេលនេះ គឺទទួលបានសមិទ្ធផល និងប្រាប់ចំណូលរាប់ម៉ឺនដុល្លារ និងអាចដោះបំណុលបានជាច្រើនម៉ឺនដុល្លារផងដែរ។

នៅក្នុងសិក្ខាសាលានាថ្ងៃនេះ អ្នកស្រី ទ្រី ដាណា អគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ក្នុងនាមជាថ្នាក់ដឹកនាំនារីប្រមាណជាង៧ម៉ឺននាក់ បានបញ្ជា់បន្ថែមថា សិក្ខាសាលានាថ្ងៃនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនទៅដល់តំណាងដេប៉ូ និងចែកចាយគ្រឿងសម្អាង N.N.P ជាច្រើន។ លោកស្រី បានបន្ថែមទៀតថា ក្រុមហ៊ុនដាណាទ្រី បានដាក់ចេញនូវគោលការណ៍ជាច្រើន ជាពិសេសសម្រាប់សិក្ខាសាលាគ្រប់ខេត្តក្រុងទាំងអស់ គឺក្រុមហ៊ុន មិនបានកំណត់ឲ្យលក់សំបុត្រចូលរួមនោះទេ ហើយសិក្ខាកាមចូលរួមទាំងអស់ គឺសុទ្ធតែជាតំណាងចែកចាយ និងតំណាងដេប៉ូ របស់ក្រុមហ៊ុនតែប៉ុណ្ណោះ។

បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ថា សិក្ខាសាលារបស់ក្រុមហ៊ុន ការកំណត់ថា មិនយកថវិកាពីតំណាងចែកចាយ និងតំណាងដេប៉ូនេះ គឺបញ្ជាក់ថា ក្រុមហ៊ុន មិនបានគេងចំណេញលើតំណាងចែកចាយ និងតំណាងដេប៉ូឡើយ ផ្ទុយទៅវិញ គឺក្រុមហ៊ុន ចង់ផ្តល់ចំណេះដឹង ពិតប្រាកដដល់សិក្ខាកាម។ ទោះគ្មានប្រាក់ចំណូលពីសិក្ខាសាលាក៏ដោយ ក៏សិក្ខាសាលារបស់ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី នៅតែបន្ត ហើយក៏នឹងពង្រីកខ្លួនឲ្យសិក្ខាសាលាគ្រប់ខេត្តក្រុង មានលក្ខណៈទូលាយ និងរីកចម្រើនជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ថា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលនាំចូលផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P បានពង្រីកវិសាលភាពរបស់ខ្លួននៅទូទាំង ២៥រាជធានីភ្នំពេញ បច្ចុប្បន្ននេះមាននារីប្រមាណជាង៧ម៉ឺននាក់ហើយ ដែលបានរកស៊ីជាមួយ N.N.P ក្នុងរយៈពេលជាង២ឆ្នាំមកនេះ។

ក្រៅពីបើកជំនួញ ផ្តាច់មុខគ្រឿងសម្អាងម៉ាក N.N.P ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែលមាន អ្នកស្រី ទ្រី ដាណា ជាអគ្គនាយិកាបាន បើកអាជីវកម្មថ្មី ស្រឡាងថ្មីបន្ថែមមួយទៀត គឺហាងមាស ពេជ្រ និងគ្រៀងអលង្ការ «ដាណាលក់គ្រឿអលង្ការ» ហើយអាជីវកម្មមួយនេះ ក៏កំពុងតែរីកចម្រើន និងមានការគាំទ្រពី អតិថិជន ដោយនឹកស្មានមិនដល់ឡើយ៕