(ភ្នំពេញ)៖ ក្រុមហ៊ុន Justeen Miracle ជាក្រុមហ៊ុនគ្រឿងសម្អាងធំមួយនៅកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពីការ «លក់ពីសូន្យដល់១០០» ដើម្បីចែករំលែកចំណេះដឹង នឹងក្បួនគ្រប់គ្រងអាជីវកម្ម ទៅកាន់តំណាងចែកចាយទាំងអស់ ដែលមានក្នុងក្រុមហ៊ុន Justeen Miracle ជាពិសេសឲ្យពួកគាត់ កាន់តែពូកែលក់ជាងមុនទៅទៀត ក្នុងនោះក៏មានការផ្តល់ពានរង្វាន់ ទៅតំណាងចែកចាយឆ្នើមៗប្រមាណ១៨រូបផងដែរ។

លោកស្រី ម៉ុក ទិព្វរាសី នាយិកាក្រុមហ៊ុន Justeen Miracle ជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយផលិតផល Justeen Miracle នៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា «ការរៀបចំសិក្ខាសាលាមួយនេះ គឺដើម្បីចែករំលែកចំណេះដឹង និងគន្លឹះជោគជ័យពី ការលក់អនឡាញទៅកាន់តំណាងចែកចាយ ឲ្យទទួលបានជោគជ័យ»

អ្នកស្រីបន្ដថា តំណាងចែកចាយក្នុងក្រុមហ៊ុន Justeen Miracle សុទសឹងតែជាស្រ្តីមេផ្ទះ ហេតុនេះហើយទើបក្រុមហ៊ុនចង់បង្វឹកពួកគាត់ ឲ្យកាន់តែខ្លាំងជាងមុន ក្នុងអាជីពជាអ្នកលក់អនឡាញម្នាក់។

លោកស្រីបានបន្តថា ក្រុមហ៊ុន Justeen Miracle បានចាប់ផ្តើមលក់បាន៣ឆ្នាំមកហើយ តែនៅក្នុងឆ្នាំនេះទទួល បានជោគជ័យខ្លាំងជាងឆ្នាំមុន ព្រោះតំណាងចែកចាយក៏ចេះតែកើន ហើយតំណាងចែកចាយនីមួយៗ សុទ្ធតែមានលុយទិញផ្ទះ ទិញដី ទិញពេជ្រ ទិញឡាន នេះហើយក៏ជាកម្លាំងចិត្តមួយ ដែលជំរុញឲ្យក្រុមហ៊ុន Justeen Miracle កាន់តែរីកចម្រើនមកដល់បច្ចុប្បន្ននេះ។

នាយិកាក្រុមហ៊ុន Justeen Miracle បានបញ្ជាក់ថា គ្រប់តំណាងចែកចាយនៅក្រុមហ៊ុន គឺសុទសឹងតែជាស្រ្តីមេផ្ទះសាមញ្ញាម្នាក់ ពោលមិនសូវមានមុខមាត់ក្នុងសង្គម ទាល់តែសោះតែបន្ទាប់ពី គាត់ក្លាយទៅជាតំណាងចែកចាយក្រុមហ៊ុន Justeen Miracle ពួកគាត់បានវិវត្តន៍ខ្លួនកាន់តែខ្លាំង ដែលពីមួយថ្ងៃទៅមួយថ្ងៃ តំណាងចែកចាយនីមួយៗ ពួកគាត់សុទតែទទួលបានជោគជ័យខ្លាំងលើទីផ្សារ។

សូមជម្រាបថា សិក្ខាសាលានេះជាការចំណាយរបស់លោកស្រីនាយិកាក្រុមហ៊ុន Justeen Miracle ហើយលោកស្រីក៏បានបរិច្ចាគថវិកាប្រមាណ១០លានរៀលទៅកាន់មន្ទីពេទ្យគន្ធបុប្ផាផងដែរ៕