(កណ្ដាល)៖ អគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៦ខ្នង ដោយសារឆ្លងចរន្តអគ្គិសនី នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈនេះ នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

បើតាមសមត្ថកិច្ចបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា នាវេលាកើតហេតុខាងលើ គេឃើញស្នាមព្រាកៗ ភ្លើងឆេះចេញតាមខ្សែភ្លើងចេញពីផ្ទះឈ្មោះ ចេង សូរិយា ហើយក៏បង្កទៅជាអគ្គិភ័យតែម្ដង។

ពោះករណីអគ្គិភ័យខាងលើ នគរបាលបានប្រើប្រាស់អស់ទឹកចំនួន៥ រថយន្ត ក្នុងមួយរថយន្តទឹក ៥ម៉ែត្រគូប ដោយប្រើរថយន្តអគ្គិភ័យរបស់អធិការដ្ឋានគរបាលស្រុកមុខកំពូល ១គ្រឿង រថយន្តអគ្គិភ័យខ្សាច់កណ្ដាល ១គ្រឿង និងរថយន្តអគ្គិភ័យខណ្ឌជ្រោយចង្វារ ៣គ្រឿង ទើបរលត់ជាស្ថាពរ ហើយរថយន្តអគ្គិភ័យខណ្ឌជ្រោយចង្វារមកបន្ថែម ២គ្រឿងទៀត តែមិនបានបាញ់ដោយសារភ្លើងរលត់ទៅហើយ។

គួរជម្រាបថា អគ្គិភ័យនេះបណ្ដាលឲ្យផ្ទះចំនួន ៣ខ្នង ព្រមទាំងសម្ភារខាងក្នុងផ្ទះ និងលុយមួយចំនួនត្រូវបានឆេះខ្ទេច និងនៅសល់ប៉ុន្មានគ្រាន់តែឆេះរោល និងឆេះមួយកំណាត់ប៉ុណ្ណោះ៕