(ភ្នំពេញ)៖ លោក ចែម ឈាន មកពីស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានគាស់កំប៉ុង ស្រាបៀរ កម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ថ្មីៗនេះ ស្រាប់តែជួបមហាសំណាងមួយ ដែលជួយគាត់ក្នុងការដោះស្រាយបញ្ហាធំៗបាន នោះ គឺត្រូវរង្វាន់៥០លានរៀលពីក្រវិលកំប៉ុងស្រាបៀរនេះ។

លោកថា៖ «ខ្ញុំ និងប្រពន្ធនៅផ្ទះមើលចៅ មិនមានមុខរបរអ្វីជាដុំកំភួនទេ។ រាល់ថ្ងៃត្រូវពឹងលុយប្រាក់ខែកូនផ្ញើមកពីភ្នំពេញ ដើម្បីទ្រទ្រង់ជីវភាព និងមើលថែចៅពីរនាក់ ដែលនៅក្នុងបន្ទុក។ ដល់តែត្រូវ៥០លានអត់ព្រៀងទុកអីចឹង ខ្ញុំពិតជារំភើបណាស់ ព្រោះចាស់ៗហើយនៅខ្វល់លុយជំពាក់គេ គ្មានមុខរបរអីទៀត»

លោក ឈាន រៀបរាប់ពីការឈ្នះរង្វាន់នេះថា លោកបានទិញ ស្រាបៀរ កម្ពុជា ៣យួរហូបជាមួយក្មួយនៅផ្ទះ។ ម៉ោងប្រហែល៤រសៀល និងគាស់កំប៉ុងមួយក្នុងយួរទី៣ ក៏ស្រាប់តែមានសំណាងរកឃើញទឹកប្រាក់៥០លានរៀលតែម្តង។

ក្រៅតែពីយកទៅសងធនាគារខ្លះ លោកសម្រេចថា នឹងយកទៅទិញរបស់របរបង្កើតជាមុខរបរលក់ចាប់ហួយពីរនាក់ភរិយាគាត់ ដែលកន្លងមករំពឹងចាយតែលុយកូន ដល់ពេលនេះទឹកប្រាក់ពី ស្រាបៀរ កម្ពុជា បានបង្កើតក្តីសង្ឃឹមថ្មីក្នុងជីវិតរបស់គាត់ហើយ៕

ពិសាដោយការទទួលខុសត្រូវ!!!