(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០២០នេះ បានបង្ហាញវីដេអូមួយ ដែលមានរយៈពេលជិត២០នាទី «រៀបរាប់អំពី សន្ដិភាព ឯករាជ្យ និងអធិបតេយ្យជាតិ ជាបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនកម្ពុជា។

នៅក្នុងវីដេអូបានបង្ហាញជូនសាធារណជនឲ្យដឹងថា ប្រទេសកម្ពុជា បច្ចុប្បន្នបាននឹងកំពុងប្រឹងប្រែង ដោយកម្លាំងខ្លួនឯងប្រកបដោយមោទភាពបំផុត នៅក្នុងវេទិកាធំៗទាំងនៅក្នុងតំបន់ និងក្រៅតំបន់ ក៏ដូចជាក្របខណ្ឌពិភពលោក កម្ពុជាតែងមានមុខនៅទីនោះតំណាងឲ្យជាតិសាសន៍មួយ ដែលឈរស្មើមុខមាត់គេឯងគ្រប់គ្នា។ ខាងក្រោមនេះជាវីដេអូទាំងស្រុង៖