(ភ្នំពេញ)៖ ដើម្បីកាន់តែមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់ទាក់ទងនឹងការកពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រួមនឹងការបោះឆ្នោតនៅពេលខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំវគ្គបណ្តុះបណ្តាលមួយ ដើម្បីពង្រឹងសមត្ថភាព មន្រ្តីរាជការ គ.ជ.ប។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ (ជិតវិមានឯករាជ្យ)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ។

ប្រធានបទសំខាន់ៗ ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖

* ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
* ការគ្រប់គ្រងរដ្ឋបាល និងការបោះឆ្នោត
* ការគ្រប់គ្រងការងារប្រតិបត្តិការ និងការបោះឆ្នោត
* ការគ្រប់គ្រងហិរញ្ញវត្ថុ និងការបោះឆ្នោត៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖