(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានថ្លែងជូនដំណឹងដល់សាធារណជនតាមរយៈបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មានករណីស្រ្តីម្នាក់វិលមុខដួលសន្លប់នៅអគារកាណាឌីយ៉ាកាលពីម្សិលមិញ មិនមែនដោយសារជំងឺ Covid-19 ទេ ជាករណីខ្យល់គរធម្មតា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
លោក ម៉េត មាសភក្តី បានបញ្ជាក់ថា ស្រ្តីវិលមុខខ្យល់គរនោះមានឈ្មោះ សំ សុវណ្ណចរិយា ជាបុគ្គលិកបម្រើការងារនៅធនាគារកាណាឌីយ៉ា បានដួលសន្លប់នៅក្នុងបន្ទប់ទឹកនៃអគារកាណាឌីយ៉ា។
សូមបញ្ជាក់ថា នៅវេលាម៉ោង៣រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជននាំគ្នាសង្ស័យថា ករណីដួលសន្លប់ ឬដួលស្លាប់នោះដោយសារជំងឺ Covid-19៕