(ភ្នំពេញ)៖ យោងតាមតួលេខដែលកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា នៅក្នុងរយៈពេល២ខែដំបូង ចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ មានគម្រោងវិនិយោគថ្មីចំនួន៣៨គម្រោង ត្រូវបានអនុម័តឲ្យដំណើរការវិនិយោគនៅកម្ពុជា សរុបទុនវិនិយោគសរុបជិត១ពាន់លានដុល្លារ។

តួលេខនេះបង្ហាញថា កម្ពុជានៅតែបន្តទាក់ទាញបានវិនិយោគថ្មីៗ ទោះបីមានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច ដោយសារបញ្ហាប្រឈមមួយចំនួនដោយជាការផ្ទុះឡើងនៃជំងឺ Covid-19, បញ្ហាកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA និងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិកក្តី។

គម្រោងវិនិយោគថ្មីៗទាំង៣៨ ដែលកត់ត្រាដោយ CDC នៅរយៈពេល២ខែដំបូងរួមមាននោះរួមមាន៖

១៖ ក្រុមហ៊ុន SUN AWESOME GARMENT CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។

២៖ ក្រុមហ៊ុន FAMOUS LEATHERWARE (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។

៣៖ ក្រុមហ៊ុន XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. គម្រោងបង្កើតរោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២នាក់។

៤៖ ក្រុមហ៊ុន KIMBAO BAG INDUSTRY CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់។

៥៖ ក្រុមហ៊ុន KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២២៥កន្លែង។

៦៖ ក្រុមហ៊ុន K.Y ODYSSEY GARMENT CO.,LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៧៩៧កន្លែង។

៧៖ ក្រុមហ៊ុន KNITERACY ASIA COMPANY LIMITED. គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៦កន្លែង។

៨៖ ក្រុមហ៊ុន KANGTAIXIANG TEXTILE CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

៩៖ ក្រុមហ៊ុន PENG TAI (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៤២១កន្លែង។

១០៖ ក្រុមហ៊ុន XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។

១១៖ ក្រុមហ៊ុន HUAKUAN (CAMBODIA) GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។

១២៖ ក្រុមហ៊ុន J.D. LEATHER GOODS (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,២៨៨កន្លែង។

១៣៖ ក្រុមហ៊ុន GIVEN CLOTHING GARMENT (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២១កន្លែង។

១៤៖ ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd” គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលម្អ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។

១៥៖ ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង ,មានទុនវិនិយោគប្រមាណ ៥.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

១៦៖ ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:បរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និងកំណល់ធ្វើពីជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ,មានទុនវិនិយោគចំនួន ៩.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

១៧៖ ក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ ,មានទុនវិនិយោគប្រមាណ ១.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

១៨៖ ក្រុមហ៊ុន Ultraspower Technology Battery Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។

១៩៖ ក្រុមហ៊ុន Zhong Yongxin (Cambodia) Co.,Ltd”: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ), មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ,មានទុនវិនិយោគប្រមាណ ២៥.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង។

២០៖ ក្រុមហ៊ុន TOMKINS CHAMOIS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្ភារៈសម្រាប់សម្អាតរថយន្ត (ក្រណាត់ជូតកញ្ចក់ កន្សែងជូតរថយន្ត ស្រោមដៃជូតរថយន្ត និងអេប៉ុង) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងឃ្នង ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០២៧កន្លែង។

២១៖ ក្រុមហ៊ុន LAI MAN INTERNATIONAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពោធិ៍កោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង។

២២៖ ក្រុមហ៊ុន TRIMAX APPAREL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំដីនិងភូមិសំបូរ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២០.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៦០កន្លែង។

២៣៖ ក្រុមហ៊ុន ROYAL CAMBODIAN HOSPITAL CO., LTD គម្រោងសាងសង់និងអាជីវកម្មមន្ទីរពេទ្យអន្តរជាតិចំនួន ១,៥០០គ្រែ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍តាមបណ្តោយមហាវិថីសម្តេចហ៊ុនសែន ភូមិស្រុកចេកនិងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤៧៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥០០កន្លែង។

២៤៖ ក្រុមហ៊ុន CHIP MONG RETAIL CO., LTD គម្រោងសាងសង់ផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវ២៧១ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២៩កន្លែង។

២៥៖ ក្រុមហ៊ុន ANGKOR WILDLIFE & AQUARIUM CO., LTD គម្រោងបង្កើតរមណីយដ្ឋានសេវាកម្មចម្រុះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប មានទុនវិនិយោគប្រមាណ ៧១.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥១កន្លែង។

២៦៖ ក្រុមហ៊ុន CAMINA INDUSTRIAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងឧបករណ៍ជាងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរស្នោ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦២កន្លែង។

២៧៖ ក្រុមហ៊ុន V & J K DEVELOPMENT CO., LTD គម្រោងបង្កើតរោងចក្រផលិតទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៧០កន្លែង។

២៨៖ ក្រុមហ៊ុន HAN WEI (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៦កន្លែង។

២៩៖ ក្រុមហ៊ុន SHANXI HEXIN (CAMBODIA) METAL TECHNOLOGY CO., LTD គម្រោងបង្កើតរោងចក្រផលិតឥដ្ឋដុំ និងឥដ្ឋបច្ចេកទេសធុនស្រាល ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៣៥កន្លែង។

៣០៖ ក្រុមហ៊ុន ROYAL INNOTECH KNITWEAR CO., LTD គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ស្វាយកណ្តាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៦៥១កន្លែង។

៣១៖ ក្រុមហ៊ុន LITKCONN TECHNOLOGY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងអំពូលភ្លើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៦កន្លែង។

៣២៖ ក្រុមហ៊ុន NINGBO BAINIAN (CAMBODIA) ELECTRIC APPLIANCE CO., LTD គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។

៣៣៖ ក្រុមហ៊ុន SHANG DA JIAN HUI INTERNATIONAL AGRICULTURE PRODUCT AND LOGISTIC CO., LTD គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើគ្រប់ប្រភេទ (ស្វាយ ស្វាយចន្ទី ម្នាស់ ចេក...) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៨.៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០១កន្លែង។

៣៤៖ ក្រុមហ៊ុន JOVIAL CHARM CO., LTD គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩០៩កន្លែង។

៣៥៖ ក្រុមហ៊ុន PINYTEX CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ត្បាញក្រណាត់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្នោ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៨.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,៥១៤កន្លែង។

៣៦៖ ក្រុមហ៊ុន BRANWELL INDUSTRIAL (CAMBODIA) COMPANY LIMITED គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខាអគ្គិសនី (ជើងក្រានដុតសាច់-ដុតនំ, ប្រដាប់ផ្លុំសក់-មូរសក់-សំងួតសក់, ប្រដាប់កោររោម, ជក់សម្អាតផ្ទៃមុខ, សម្ភារៈម៉ាស្សាដងខ្លួន-មុខ-ជើង និងត្រាំជើង) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិផ្តៅពេននិងភូមិសន្តិភាព ឃុំត្រាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤៣កន្លែង។

៣៧៖ ក្រុមហ៊ុន WON MAJESTIC (CAMBODIA) CO., LTD គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ៣៧៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦១.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៥៨កន្លែង។

៣៨៖ ក្រុមហ៊ុន CB KINGTOP FASHION GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិខ្វា ឃុំស្រង់ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧០កន្លែង៕