(ភ្នំពេញ)៖ ក្នុងឱកាសការបើកលក់ជាផ្លូវការនេះ បុរី ច័ន្ទខាស់សល នឹងផ្តល់ជូននូវតម្លៃពិសេសបញ្ចុះតម្លៃរហូតដល់៣ម៉ឺនដុល្លារ រាល់ការទិញផ្ទះប្រភេទណាមួយរបស់បុរី ចាប់ពីថ្ងៃបើកសម្ភោធនេះ រហូតដល់ចុងខែមីនា ហើយអតិថិជនអាចកាត់ឈ្មោះមិនគិតថ្លៃ ទទួលបានប្លង់រឹងថែមទៀតផង។

បុរី ច័ន្ទខាស់សល ជាបុរីដែលសាងសង់ប្រកបដោយគុណភាពខ្ពស់ រចនាបទបែបទំនើប ទាន់សម័យ មានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពល និងកាអភិវឌ្ឍន៍ខ្លាំង ដោយហ៊ុព័ទ្ធទៅដោយហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងធំៗជាច្រើនដូចជា៖ ផ្សារទំនើប សាលាអន្តរជាតិ និងហាងល្បីៗជាច្រើន។

បុរី ច័ន្ទខាស់សល រៀបចំពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ និងសម្ពោធការិយាល័យថ្មី កន្លងទៅនេះមានទីតាំងនៅផ្លូវ៥០ម៉ែត្រ (ផ្លូវក្រវ៉ាត់ក្រុងទី២) នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ក្រុងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា បុរី ច័ន្ទខាស់សល សាងសង់ទៅលើទំហំផ្ទៃដី២០,០០០ម៉ែត្រការ៉េ ក្នុងនោះ មានប្រភេទលំនៅដ្ឋាន៣ជម្រើស សមស្របទៅតាមតតម្រូវការអតិថិជន សម្រាប់ស្នាក់នៅ ធ្វើអាជីកម្ម និងវិនិយោគន៍ សម្រាប់លក់ចំណេញនាពេលអនាគត រួមមាន Commercial House នៅខាងមុខ, Shop House, និងវិឡាភ្លោះយ៉ាងប្រណិត។

អតិថិជនដែលមានចំនាប់អារម្មណ៍ អាចអញ្ជើញចូលរួមទស្សនា និងកកនៅទីតាំងបុរីផ្ទាល់តែម្តង ឬព័ត៌មានលំអិត និងកក់លោកអ្នកអាចទូរស័ព្ទតាមរយៈលេខ៖ 010 50 80 80/ 095 50 80 80៕