(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថភាព មន្ត្រី គ.ជ.ប»។

កម្មវិធីបិទវគ្គបណ្តុះបណ្តាលដល់មន្ត្រី គ.ជ.ប បានធ្វើឡើងនៅវិទ្យាជាតិអប់រំ ដោយមានមន្ត្រីការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គ.ជ.ប និងមន្ត្រីនៅតាមបណ្តារាជធានី-ខេត្ត យ៉ាងច្រើនផងដែរ។

ប្រធានបទសំខាន់ៗ ក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន៖

* ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
* ការគ្រប់គ្រងរដ្ឋបាល និងការបោះឆ្នោត
* ការគ្រប់គ្រងការងារប្រតិបត្តិការ និងការបោះឆ្នោត
* ការគ្រប់គ្រងហិរញ្ញវត្ថុ និងការបោះឆ្នោត៕