(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា សមាគមអ្នកសរសេរអំពីការធ្វើដំណើរ ក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination - Heritage (International)។
ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយ ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។
គួរបញ្ជាក់ថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕