(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន (ចុចអាន)

២៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ អ្នកឆ្លងជំងឺ COVID-19 កើនឡើងដល់៣៥នាក់ ក្រោយរកឃើញលើជនជាតិម៉ាឡេស៊ី ២នាក់បន្ថែមទៀតកាលពីយប់មិញ (ចុចអាន)

៣៖ អ្នកនាំពាក្យក្រសួងសុខាភិបាល៖ រហូតមកដល់ពេលនេះ បុរសជនជាតិខ្មែរនៅខេត្តសៀមរាប ដែលឆ្លងកូវីដ១៩ ពីជនជាតិជប៉ុន មានសុខភាពល្អធម្មតា វីរុសថយចុះជាបណ្ដើរ នឹងជាសះស្បើយនៅក្នុងពេលខាងមុខ (ចុចអាន)

៤៖ លោកស្រី ឱ វណ្ណឌីន៖ តាមការប៉ាន់ប្រមាណជំហានដំបូង អ្នកជំងឺ COVID-19 នៅកម្ពុជាទាំង៣៥នាក់ អាចនឹងឆ្លងទៅដល់ក្រុមគ្រួសាររបស់ពួកគាត់ជាបឋម (ចុចអាន)

៥៖ លោកស្រី ឱ វណ្ណឌីន៖ មនុស្សដែលមានជំងឺប្រចាំកាយ ងាយនឹងរងគ្រោះដោយជំងឺកូវីដ១៩ ជាងមនុស្សមានសុខភាពរឹងមាំ (ចុចអាន)

៦៖ ក្រសួងសុខាភិបាល៖ ការធ្វើតេស្ដរកកូវីដ១៩ មិនតម្រូវឲ្យបង់ប្រាក់, មកដល់ពេលនេះអ្នកសង្ស័យ១,១១២នាក់ ត្រូវបានធ្វើតេស្ដ (ចុចអាន)

៧៖ អ្នកនាំពាក្យក្រសួងសុខាភិបាល អំពាវនាវកុំឱ្យពលរដ្ឋទៅក្រៅប្រទេស បើគ្មានការចាំបាច់ (ចុចអាន)

៨៖ ក្រសួងការពារជាតិ ចេញសេចក្ដីណែនាំ ស្ដីពីការប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងជួរកងទ័ព (ចុចអាន)

៩៖ ក្រសួងសុខាភិបាល ណែនាំឱ្យម្ចាស់ឱសថស្ថាននៅកម្ពុជា ទិញអាល់កុលដែលមានប្រភពច្បាស់លាស់ ស្របពេលដែលមានតម្រូវការខ្ពស់ដើម្បីបង្ការកូវីដ១៩ (ចុចអាន)

១០៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្ដីណែនាំស្ដីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺ Covid 19 នៅក្នុងក្រសួង (ចុចអាន)

១១៖ ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃនេះរហូតមានការជូនដំណឹងថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 (ចុចអាន)

១២៖ ក្រសួងព័ត៌មាន បង្ហាញ Facebook និងគេហទំព័រក្លែងក្លាយ ៤៧ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត អំពី Covid-19 (ចុចអាន)

១៣៖ ធនាគារជាតិនៃកម្ពុជា ចេញវិធានការបន្ថែមលទ្ធភាពដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការផ្ដល់កម្ចីចំនួន១,៨០០លានដុល្លារ (ចុចអាន)

១៤៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ៖ ភរិយារបស់បុរសខ្មែរឥស្លាម ២រូប ដែលកើត COVID-19 ទទួលលទ្ធផល «អវិជ្ជមាន» ក្រោយធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (ចុចអាន)

១៥៖ ក្រសួងអប់រំផ្អាកការប្រមូលផ្តុំការហាត់ហ្វឹកហ្វឺន ការបរិភោគអាហារ និងការស្នាក់នៅរួមគ្នារបស់កីឡាករ ជាបណ្តោះអាសន្ន ដើម្បីបង្ការជំងឺ COVID-19 (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ស្ថានទូតចិនប្រកាសថា ក្រុមស្រាវជ្រាវវេជ្ជសាស្រ្តយោធារបស់ចិន រកឃើញវ៉ាក់សាំងនៃជំងឺ Covid-19 បានយ៉ាងជោគជ័យ (ចុចអាន)

២៖ ចិន៖ ថ្ងៃអង្គារម្សិលមិញអ្នកឆ្លង COVID-19 មានត្រឹមតែ ១៣នាក់ និងស្លាប់១១នាក់ ខណៈអ្នកជាសះស្បើយវិញមានដល់៩២២នាក់ឯណោះ (ចុចអាន)

៣៖ អ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កើនដល់ ៦,១៣៥ករណី ក្នុងនោះ១១២នាក់ស្លាប់ (ចុចអាន)

៤៖ ក្នុងពេលតែ២៤ម៉ោងអ្នកជំងឺ៣៤៥នាក់ទៀតស្លាប់នៅអ៉ីតាលី, សិស្សថ្នាក់វេជ្ជបណ្ឌិត ១០,០០០នាក់ នឹងចេញមកជួយទប់ទល់ COVID-19 (ចុចអាន)

៥៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង សន្យាជួយអេស្ប៉ាញប្រយុទ្ធនឹង COVID-19 ខណៈប្រទេសនេះកំពុងរងគ្រោះកាន់តែធ្ងន់ (ចុចអាន)

៦៖ កូរ៉េខាងត្បូងនៅតែសង្ឃឹមថា ខ្លួនអាចធូរស្រាលពីបញ្ហា COVID-19 ខណៈអ្នកឆ្លងកើនដល់៨,៤១៣ករណី ក្នុងនោះ៨៤នាក់ស្លាប់ (ចុចអាន)

៧៖ មន្ត្រីជាន់ខ្ពស់អាល្លឺម៉ង់បញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះផែនការលោក ត្រាំ ដែលចង់ទិញសិទ្ធិផ្តាច់មុខវ៉ាក់សាំងប្រឆាំង COVID-19 ពីក្រុមហ៊ុនអាល្លឺម៉ង់ (ចុចអាន)

៨៖ លទ្ធផលធ្វើតេស្តលើកទីពីរបង្ហាញថា «ប្រធានាធីបតីប្រេស៊ីលគ្មានផ្ទុក COVID-19 នោះទេ» ខណៈមានការស្នើសភាឲ្យដាក់ប្រទេសក្នុងគ្រាអាសន្ន (ចុចអាន)

៩៖ ឥណ្ឌូណេស៊ីរាយការណ៍ពីមនុស្សស្លាប់ ១៤នាក់ក្នុងមួយថ្ងៃ ដោយសារ COVID-19, អ្នកស្លាប់សរុបកើនដល់១៩នាក់! (ចុចអាន)

១០៖ លោក គីម ជុងអ៊ុន ចូលរួមបើកការដ្ឋានសង់មន្ទីរពេទ្យថ្មី ខណៈកូរ៉េខាងជើងអះអាងថាមិនមាន COVID-19 សូម្បីមួយករណី! (ចុចអាន)

១១៖ Facebook ទទួលស្គាល់កំហុសបច្ចេកទេស លើការលុប Post ពាក់ព័ន្ធ COVID-19 និងប្រធានបទផ្សេងៗទៀត ប៉ុន្តែឥឡូវនេះអ្វីៗត្រូវបានដោះស្រាយ (ចុចអាន)

១២៖ វៀតណាមផ្អាកផ្តល់ទិដ្ឋាការដល់ជនបរទេសទាំងអស់ សម្រាប់រយៈពេល៣០ថ្ងៃ ដើម្បីទប់ស្កាត់ COVID-19 (ចុចអាន)

១៣៖ វៀតណាមទើបរកឃើញអ្នកឆ្លង COVID-19 មួយករណីទៀត ដែលមានប្រភពដើមពីម៉ាឡេស៊ី, ចំនួនសរុប៦៧ករណី (ចុចអាន)

១៤៖ WHO ប្រកាស៖ «បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ចាំបាច់ត្រូវចាត់វិធានការក្តៅ ដើម្បីបញ្ឈប់ការរាតត្បាតវីរុសកូរ៉ូណា» (ចុចអាន)

១៥៖ រដ្ឋបាលលោក ដូណាល់ ត្រាំ គ្រោងស្នើសុំកញ្ចប់ថវិកា ៨៥០ពាន់លានដុល្លារ ដើម្បីស្ដារសេដ្ឋកិច្ច ដែលខាតបង់ដោយសារ COVID-19 (ចុចអាន)

១៦៖ លោក Joe Biden ផ្ដួលលោក Bernie Sanders ក្នុងការបោះឆ្នោតបឋមរើសបេក្ខជនប្រធានាធិបតីអាមេរិក នៅរដ្ឋ Florida និងរដ្ឋ Illinois (ចុចអាន)

១៧៖ WHO ផ្ដល់អនុសាសន៍៖ កុំប្រើប្រាស់ថ្នាំ ibuprofen ព្យាបាលរោគសញ្ញា COVID-19 (ចុចអាន)