(កំពង់ធំ)៖ លោក សុក ហៃ អភិបាលរងខេត្តកំពង់ធំ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយដីដែលរាជរដ្ឋាភិបាលឆ្វៀលជូនប្រជាពលរដ្ឋ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំលោក សុខ ហៃ បានលើកឡើងថា

*ទី១៖ ក្រុមការងារខេត្តនឹងបន្តពន្លឿនធ្វើការដោះស្រាយបណ្ដឹងខាងលើ តាមខ្លឹមសារលើលិខិតលេខ ១៤៧៨ ខន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ របស់ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបន្តការប្រជុំពិភាក្សានៅថ្ងៃ១៧ ខែមីនា ឆ្នាំ២០២០បន្តទៀត
*ទី២៖ រដ្ឋបាលខេត្តមានចំណាត់ការជាបន្តបន្ទាប់ ក្រោយពីទទួលបានលិខិតលេខ ១៤៧៨ខន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ ខន/០១៩ ចុះថ្ងៃទី ០៣/១២/២០១៩ របស់ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមកដោយបានធ្វើការប្រជុំ និងចុះស្រាវជ្រាវនៅទីតាំងផ្ទាល់ជាច្រើនលើកមកហើយ
*ទី៣៖ រដ្ឋបាលខេត្ត ពុំទាន់បានបែងចែកដីដែលសម្ដេចឆ្វៀលឲ្យប្រជាពលរដ្ឋនៅឃុំផាត់សណ្ដាយ និងឃុំកំពង់គោស្រុកកំពង់ស្វាយ ជូនដល់គ្រួសារណាមួយឡើយ ហើយក៏ពុំធ្លាប់បានធ្វើផែនទី សម្រាប់បែងចែកដីជូនគ្រួសារណាមួយនោះទេ
ទី៤៖ តំណាងប្រជាពលរដ្ឋទទួលស្គាល់ផែនទីបង្ហាញដី ដែលក្រុមការងារចុះស្រាវជ្រាវតាមការចង្អុលបង្ហាញរបស់តំណាងប្រជាពលរដ្ឋ ដែលបានប្ដឹងនៅតំបន់វាលស្រង៉ែឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទំហំ ១៧៨៥ហិចតា ហើយផ្ទៃដីទំហំ ១៧៨៥ហិចតា នេះតំណាងប្រជាពលរដ្ឋប្ដឹងសុំយកមកបែងចែកជូនប្រជាពលរដ្ឋចំនួន ៤២០ គ្រួសារក្នុងតែប្រាំភូមិនៃឃុំផាត់សណ្ដាយ
*ទី៥៖ រដ្ឋបាលខេត្ត នឹងបន្តធ្វើការស្រាវជ្រាវរកបញ្ជីឈ្មោះប្រជាពលរដ្ឋចំនួន ៤២០គ្រួសារដែលបានស្នើសុំទៅសម្ដេចក្នុងការឆ្វៀលដី នឹងរកប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលមុនសម្តេចប្រកាសឆ្វៀល ដើម្បីអនុវត្តតាមខ្លឹមសារលិខិតលេខ ១០៤៤ សជណចុះថ្ងៃទី២២/០៧/២០១៤ និងលិខិតលេខ ១០០៣ សជណចុះថ្ងៃទី០២/០៩/២០១៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ជាមួយនឹងការលើកឡើងបែបនេះ ក្រុមការងារក៏បានចុះសិក្សាស្រាវជ្រាវឃើញថា មានមន្ត្រីមួយចំនួនបានជាប់ពាក់ព័ន្ធ យកដីទាំងអស់នោះទៅជួលឲ្យអ្នកផ្សេង និងចែកជូនកូនចៅរបស់ខ្លួនដោយមិនចែកឱ្យប្រជាពលរដ្ឋ បានអាស្រ័យផលនោះទេ។ ក្នុងកិច្ចប្រជុំលោក សុខ ហៃ និងក្រុមការងារនឹងធ្វើការដោះស្រាយឲ្យបានឆាប់រហ័ស៕