(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បានស្នើដល់រដ្ឋាភិបាលចិន តាមរយៈអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឱ្យជួយបញ្ជូនគ្រូពេទ្យជំនាញ និងមានបទពិសោធន៍ដើម្បីមកព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ក្នុងលិខិតលោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ដើម្បីបញ្ចៀស បង្ការ ជាពិសេសលើការធានាព្យាបាលឱ្យមានប្រសិទ្ធភាពខ្ពស់ចំពោះអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា គណបក្សយុវជនកម្ពុជា ស្នើឱ្យភាគីចិនជួយបញ្ជូនគ្រូពេទ្យជំនាញ ដែលមានបទពិសោធន៍ព្យាបាលជំងឺកូវីដ១៩ មកកម្ពុជាផង ក្រៅពីផ្តលសម្ភារៈបរិក្ខាពេទ្យ ដើម្បីធានាបានអាយុជីវិតអ្នកដែលឆ្លងមេរោគកូវីដ១៩ ដែលកំពុងតែរីករាលដាលយ៉ាងលឿនក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា គិតរហូតមកដល់ព្រឹកថ្ងៃទី១៩ ខែមីនានេះ នៅកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣៧ករណីហើយ ដែលក្នុងនោះមានជនជាតិចិនម្នាក់ ត្រូវបានព្យាបាលជា ហើយបញ្ជូនត្រឡប់ទៅវិញ៕ ខាងក្រោមនេះជាលិខិតរបស់លោក ពេជ្រ ស្រស់៖