(ភ្នំពេញ)៖ ដាប់ប៊ែលយូប៊ី ហ្វាយនែន (WB FINANCE CO.,LTD) ជាស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលទទួលប្រាក់បញ្ញើធំមួយ ដែលមានបណ្តាញសាខាចំនួន១៣៦ នៅគ្រប់ ខេត្ត-ក្រុង ទាំងអស់ នៃប្រទេសកម្ពុជា និងជាសមាជិកគ្រួសាររបស់ធនាគារអ៊ូរី ដែលជាធនាគារពាណិជ្ជឈានមុខគេ នៅប្រទេសកូរ៉េ ទទួលបានវិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ កម្រិតមាស ត្រូវបានទទួលស្គាល់លើការប្រកាសពន្ធ ទាន់ពេលវេលា និងការអនុវត្តន៍ល្អតាមកាតព្វកិច្ចពន្ធ ពីអគ្គនាយកដ្ឋានពន្ធដារ។

ដាប់ប៊ែលយូប៊ី ហ្វាយនែន បានបំពេញទំនួលខុសត្រូវយ៉ាងល្អ ដើម្បីអនុវត្តតាម ការបង់ពន្ធក្នុងការចូលរួមចំណែក ដាក់ឯកសារ និងកាតព្វកិច្ចពន្ធ ទៅអគ្គនាយកដ្ឋានពន្ធដារ បានទាន់ពេលវេលា និងត្រឹមត្រូវបំផុត។

ថ្នាក់គ្រប់គ្រង និងបុគ្គលិករបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះនាយកដ្ឋានពន្ធដារ ដែលបានផ្តល់វិញ្ញាបនបត្រ អនុលោមភាពសារពើពន្ធ កម្រិតមាស។

ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងបន្តខិតខំ ផ្តល់ជូនផលិតផល និងសេវាកម្មដល់អតិថិជន ដោយការអនុវត្តល្អ ស្តង់ដារ វិជ្ជាជីវៈនិងទំនួលខុសត្រូវខ្ពស់បំផុត៕