(កំពង់ធំ)៖ លោកវរសេនីយ៍ទោ សន តាល់ អធិការនគរបាលស្រុកតាំងគោក បានដឹងនាំកម្លាំងនគរបាល ចុះត្រួតពិនិត្យរដ្ឋបាលលើមុខសញ្ញាចែកចាយគ្រឿងញៀន ទើបដោះលែងពីពន្ធនាគា នៅចំណុចភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក។

លោក សន តាល់ បានប្រាប់ថា ជាលទ្ធផលបានរកឃើញម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុខុសច្បាប់រួមមាន៖

*ចំនួន ០៥កញ្ចប់ (ធំ០១កញ្ចប់)
*កាំបិតផ្គាក់០២ ដើម
*ដាវ ០២ដើម
*អាវុធកែច្នៃមួយដើម គ្រាប់កងមួយប្រអប់
*បំពង់ទីបមួយកំណាត់ ប្រវែង៦០សម
*សំភារៈសំរាប់ជក់មួយចំនួន។

ជនសង្ស័យទាំង៤នាក់រួមមាន៖

*១៖ ឈ្មោះ អេង ឆុន អាយុ៥៧ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក (មុខសញ្ញាចែកចាយ) ជាឪពុក
*២៖ ឈ្មោះឈុំ ដារី អាយុ២៣ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក ជាកូន (មុខសញ្ញាចែកចាយ ទើបដោះលែងពីពន្ធនាគា ១៩.០២.២០)
*៣៖ ឈ្មោះឈុំ ចំរើន អាយុ២៦ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោកជាកូន (មុខសញ្ញាប្រើប្រាស់ ទើបដោះលែងពីពន្ធនាគា១៩.០២.២០ )
*៤៖ ឈ្មោះ ហៃ ចន្ថា អាយុ១៧ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកតាំងគោក (មុខសញ្ញាប្រើប្រាស់)។

ជនសង្ស័យទាំង ៤នាក់ និងវត្ថុតាងខាងលើ បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីបន្ត៕