(ភ្នំពេញ)៖ ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូរីដ១៩ ក្រសួងសម្រេចដាក់ឲ្យដំណើរការ ច្រកអេឡិចត្រូនិច ក្នុងការទទួលលិខិតរដ្ឋបាលទូទៅ និងឯកសារផ្សេងៗ ដែលផ្ញើមកក្រសួងអប់រំ យុវជន និងកីឡា និងសូមផ្ញើមកកាន់ Telegram ឬ WhatsApp លេខ ០៦៦ ៨២០ ០៤០។

តាមសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា គ្រប់ឯកសារទាំងអស់ ត្រូវបញ្ជាក់ឲ្យបានច្បាស់ នូវអាស័យដ្ឋានសម្រាប់ទំនាក់ទំនង ក្នុងករណីចាំបាច់ ទើបក្រសួងស្នើសុំឯកសារជា Hard Copy។

ក្នុងសេចក្ដីជូនដំណឹង បានបន្ថែមទៀតថា ក្រសួងនឹងទទួលឯកសារជា Hard Copy វិញ ខណៈពេលដែលការរីករាលដាលនៃជំងឺកូរីដ១៩ បានធូរស្រាល។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ៖