(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពី កម្មវិធីរៀបន្ថែម តាមប្រព័ន្ធអនឡាញ តាមរយៈកម្មវិធីសមមូលអប់រំ កម្រិតមូលដ្ឋានតាមអ៊ីនធឺណេត (BEEP) សម្រាប់សិស្សកម្រិតមធ្យមសិក្សាបឋមភូមិ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនានេះ។ 

ក្រសួងបញ្ជាក់ថា សូមណែនាំកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធើណេត (BEEP) ដែលសិស្សានុសិស្សនៅកម្រិតមធ្យមសិក្សាបឋមភូមិ អាចស្វ័យសិក្សាបន្ថែមបាន គ្រប់ពេលវេលា តាមប្រព័ន្ធអ៊ីនធើណេតក្នុងទូរស័ព្ទដៃ និងកុំព្យូរទ័រ និងមាន១១មុខវិជ្ជាសម្រាប់សិក្សា។

ដើម្បីចុះឈ្មោះចូលរៀនក្នុងកម្មវិធីនេះ សិស្សានុសិស្សត្រូវអនុវត្តនូវចំណុចដូចខាងក្រោម៖

១៖ ចូលទៅកាន់តំណរ beep.moeys.gov.kh ដោយប្រើប្រាស់ទូរស័ព្ទវៃឆ្លាត ឬកុំព្យូទ័រ។
២៖ ជ្រើសរើសមុខវិជ្ជាសិក្សា ក្នុងចំណោមមុខវិជ្ជាទាំង១១ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា កម្មវិធីនេះបើជូនចំពោះសិស្សកំពុងសិក្សាថ្នាក់ទី៧ ទី៨ និងទី៩ប៉ុណ្ណោះ៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖