(ភ្នំពេញ)៖ ក្នុងស្មារតីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូរីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការផ្អាកនីតិវិធី នៃការផ្ដល់អាជ្ញាបណ្ណ ជូនដល់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យស្នើសុំ មកច្រកចេញចូលតែមួយរួចហើយ មួយរយៈសិនរហូតដល់ស្ថានភាពការណ៍ នៃការរាតត្បាតជំងឺកូរីដ១៩ មានសភាពស្ងប់ស្ងាត់។

នេះបើតាមលិខិតរបស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនលោក លោកស្រី ជាម្ចាស់គ្រឹះស្ថានសិក្សាឯកជនគ្រប់កម្រិត ដែលបានដាក់ពាក្យស្នើសុំទទួលស្គាល់ និងបង្កើតគ្រឹះស្ថានសិក្សាឯកជន នៅច្រកចេញចូលតែមួយ នៃក្រសួងអប់រំ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ។

ខាងក្រោមនេះ ជាលិខិតរបស់រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ដែលមានខ្លឹមសារទាំងស្រុង៖