(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីនីតិវិធីនៃការស្គែន និងបញ្ជូលលិខិតប្រកាសពន្ធ លើប្រាក់ចំណូល ប្រចាំឆ្នាំ២០១៩ និងលិខិតប្រកាសពន្ធប្រចាំខែកុម្ភៈ ដល់ខែមីនា តាមសេវាកម្មអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ។

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ការសម្រេចឲ្យមានការដាក់លិខិតប្រកាសពន្ធ តាមអនឡាញនេះ ដើម្បីចូលរួមកាត់បន្ថយ និងទប់ស្កាត់ហានិភ័យនានា នៃការរីករាលដាល់នៃជំងឺកូវីដ (Covid-19) ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ព័ត៌មានលម្អិត ពីនីតិវិធីនៃការដាក់លិខិត ប្រកាសពន្ធតាមអនឡាញ សូមអានសេចក្តីណែនាំ របស់ពន្ធដារដូចខាងក្រោម៖