(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ បានផ្ញើលិខិតថ្លែងអំណរគុណដល់ លោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល បុរី ប៉េង ហួត និងលោកជំទាវ ដែលបានឧបត្ថម្ភទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដែលកំពុងបង្កគ្រោះភ័យដល់សុខភាព និងជីវិតរបស់ប្រជាជនកម្ពុជា។

នៅក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ការរួមចំណែកជាទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក របស់លោកឧកញ៉ា និងលោកជំទាវ ពិតជាមានតម្លៃសម្រាប់យុទ្ធនាការទប់ទល់ និងប្រឆាំងគ្រោះមហន្តរាយមួយនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា»

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖