(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ អំពីការកំណត់យកទីតាំងចំនួន២កន្លែង សម្រាប់ទទួលស្វាគមន៍ជំនួយសប្បុរសជន ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (ចុចអាន)

២៖ សម្ដេចក្រឡាហោម ស ខេង៖ អ្នកបន្ដបំផុសព័ត៌មានប្រឌិតរឿង COVID-19 នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ (ចុចអាន)

៣៖ សម្ដេចក្រឡាហោម ស ខេង៖ ក្រសួងមហាផ្ទៃ មិនទាន់ឲ្យផ្អាកការងាររបស់មន្ដ្រីទេ តែត្រូវពិនិត្យសុខភាពតឹងរឹងមុនចូលតាមអង្គភាព (ចុចអាន)

៤៖ សម្ដេចក្រឡាហោម ស ខេង៖ រថយន្ដដឹកទំនិញជិត៤០០គ្រឿង ជាប់គាំងនៅច្រកត្រពាំងផ្លុង ដោយសារវៀតណាមបិទច្រក, ភាគីទាំងពីរកំពុងរួមគ្នាដោះស្រាយ (ចុចអាន)

៥៖ សម្ដេចក្រឡាហោម ស ខេង ពិចារណាផ្អាកលែងឱ្យចូលសួរសុខទុក្ខអ្នកទោស នៅគ្រប់ពន្ធនាគារ ដើម្បីទប់ស្កាត់ COVID-19 (ចុចអាន)

៦៖ ស្ថានទូតកម្ពុជា ជូនដំណឹងដល់ពលរដ្ឋខ្មែរដែលចង់ទៅថៃ ត្រូវមានលិខិតបញ្ជាក់សុខភាពមុន៧២ម៉ោង និងប្រាក់រ៉ាប់រងទាបបំផុត១០ម៉ឺនដុល្លារ ចាប់ពីថ្ងៃទី២២ ខែមីនាទៅ (ចុចអាន)

៧៖ ក្រសួងសុខាភិបាល ប្រកាសពីទីកន្លែង និងមន្ត្រីចាំទទួលថវិការបស់សប្បុរសជន សម្រាប់ប្រយុទ្ធ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ (ចុចអាន)

៨៖ ក្រសួងសុខាភិបាល អំពាវនាវមណ្ឌលសុខភាពមូលដ្ឋាន បន្តព្យាបាលអ្នកជំងឺផ្តាសាយធម្មតា កុំផ្តោតតែបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យរុស្ស៉ី (ចុចអាន)

៩៖ កម្ពុជា-វៀតណាម ដាក់ចេញនូវដំណោះស្រាយចំនួន៤ សម្រួលដល់ការដោះដូរទំនិញទៅវិញទៅមក (ចុចអាន)

១០៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងចៅក្រម១៨រូប សម្រាប់សាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បាត់ដំបង និងព្រះសីហនុ (ចុចអាន)

១១៖ ក្រសួងអប់រំ អំពាវនាវឲ្យអាណាព្យាបាលសិស្ស បង្ហាត់បង្រៀនកូនតាមផ្ទះបន្ថែមដោយខ្លួនឯង និងប្រើប្រាស់ការបង្រៀនតាមកម្មវិធីរបស់ក្រសួង! (ចុចអាន)

១២៖ ក្រសួងអប់រំ សម្រេចពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៥ ខែមេសា! (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ អ៉ីតាលី ក្លាយជាប្រទេសមានអ្នកស្លាប់ច្រើនជាងចិនទៅទៀត ដែលមានចំនួនសរុបកើនរហូតដល់៣៤០៥នាក់ បន្ទាប់ពីរយៈពេល២៤ម៉ោងមានអ្នកស្លាប់៤២៧នាក់ (ចុចអាន)

២៖ អង្គការសហប្រជាជាតិព្រមាន៖ «COVID-19 នឹងផ្តាច់ជីវិតមនុស្សរាប់លាននាក់ បើការទប់ស្កាត់គ្មានប្រសិទ្ធភាព» (ចុចអាន)

៣៖ ចិន៖ ពីរថ្ងៃមកនេះគ្មានករណីឆ្លង COVID-19 ក្នុងប្រទេសសូម្បីតែ១ករណី ខណៈអ្នកជាសះស្បើយបន្តកើនឡើង! (ចុចអាន)

៤៖ កូរ៉េខាងត្បូង៖ ចំនួនអ្នកឆ្លង COVID-19 សរុបកើនដល់៨,៦៥២ករណី ក្នុងនោះ៩៤នាក់ស្លាប់ និង២,២៣៣នាក់ជាសះស្បើយ (ចុចអាន)

៥៖ ប្រធាន UN ធានាសុវត្ថិភាពជូនដល់អ្នកការទូត និងអ្នកកាសែតពី COVID-19 ពេលមកបំពេញកិច្ចការចាំបាច់ ក្នុងការិយាល័យ UN (ចុចអាន)

៦៖ ថៃរកឃើញអ្នកឆ្លង COVID-19 ៥០នាក់ទៀត, ចំនួនសរុបកើនដល់ ៣២២ករណី (ចុចអាន)

៧៖ លោក ស៊ី ជិនពីង ប្រាប់លោក ពូទីន៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីជួយពិភពលោក កម្ចាត់ COVID-19 (ចុចអាន)

៨៖ ឥណ្ឌូណេស៊ីសម្រេចបិទមិនឲ្យជនបរទេសចូល និងហាមពលរដ្ឋខ្លួនមិនឲ្យចេញពីប្រទេសរយៈពេល១ខែ ដោយសារ COVID-19 (ចុចអាន)

៩៖ ដោយសារ COVID-19 ក្រុមហ៊ុន Apple មិនអនុញ្ញាតឲ្យអតិថិជនទិញ iPhone ស៊េរីដូចគ្នាលើសពី២គ្រឿង (ចុចអាន)

១០៖ កូរ៉េខាងត្បូងនឹងធ្វើតេស្តរក COVID-19 លើអ្នកដំណើរទាំងអស់ដែលមកពីទ្វីបអឺរ៉ុប (ចុចអាន)

១១៖ ម៉ាឡេស៊ី នឹងពង្រាយកម្លាំងយោធា ជួយពង្រឹងវិធានការរឹតត្បិតការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរីករាលដាល COVID-19 (ចុចអាន)

១២៖ រដ្ឋកាលីហ្វ័រញ៉ាបង្គាប់ឲ្យប្រជាជន៤០លាននាក់ ស្នាក់នៅក្នុងផ្ទះ ដើម្បីទប់ស្កាត់ការឆ្លង COVID-19 (ចុចអាន)

១៣៖ ថៃ៖ ប៉ូលិសជាតិ ១៦នាក់ ឆ្លង COVID-19 និង២២០នាក់ ត្រូវដាក់ឱ្យ «នៅដាច់ដោយឡែកពីគេ»(ចុចអាន)

១៤៖ អង្គការយូនីសេហ្វ ប្រគល់បណ្ណប្រកាសវិធានការការពារពីការឆ្លងជំងឺកូវីដ១៩ ចំនួន២ម៉ឺនបណ្ណ ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចែកចាយបន្តដល់ពលរដ្ឋ (ចុចអាន)

១៥៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ ដាក់ខ្លួនឯងនៅដាច់ដោយឡែក១៤ថ្ងៃ ក្រោយប៉ះពាល់ជាមួយសមាជិកសភាដែល ឆ្លង COVID-19 (ចុចអាន)

១៦៖ ចំនួនអ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក កើនយ៉ាងគំហុកដល់ ១១,២៧៤ករណី ក្នុងនោះ១៥៧នាក់ស្លាប់! (ចុចអាន)

១៧៖ វៀតណាមទើបរកឃើញអ្នកឆ្លង COVID-19 ៩នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់៨៥នាក់! (ចុចអាន)

១៨៖ លោក ដូណាល់ ត្រាំ ចង់យកនាវាទេសចរណ៍ធំៗ ច្នៃធ្វើជាមន្ទីរពេទ្យបណ្តែតទឹក ដើម្បីព្យាបាលអ្នកឆ្លង COVID-19 (ចុចអាន)

១៩៖ ចិន៖ បុគ្គលិកពេទ្យ១២,០០០នាក់ចាកចេញពីខេត្ត Hubei ខណៈពេទ្យជំនាញនៅបន្តវត្តមាន ដើម្បីបោសសម្អាត COVID-19 (ចុចអាន)

២០៖ អាល្លឺម៉ង់អាចប្រកាសបិទប្រទេសទាំងមូល ព្រោះតែស្ថានការណ៍ COVID-19 កាន់តែធ្ងន់ធ្ងរ! (ចុចអាន)