(កោះកុង)៖ លោក សុវណ្ណ ប៊ុនធឿន ប្រធានទីស្នាក់ការច្រកទ្វារអន្តរជាតិចាំយាម ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី២១ ខែមីនា នេះថា ចំពោះច្រកទ្វារអន្តរជាតិ ចាំយាម-ច្រកអន្តរជាតិហាលិកខេត្តត្រាត មិនបានបិតទេ គឺដំណើរការធម្មតាក្រោយពីមានការផ្ទុះជំងឺឆ្លងវិរុសកូវិដ១៩ ដោយបានដាក់កន្លែងត្រួតពិនិត្យស្វែងរកជំងឺនេះយ៉ាងម៉ឺងម៉ាត់ផងដែរ។

លោកបន្តថា «ការចេញចូលក្នុងការធ្វើដំណើររបស់ភ្ញៀវចេញចូល និងអាជីវករទាំងភាគីកម្ពុជា និងភាគីថៃ មានមន្ត្រីពេទ្យចត្តាឡីស័កប្រចាំការណ៍ច្រកទ្វារអន្តរជាតិ ត្រួតពិនិត្យវាស់កំដៅ យ៉ាងយកចិត្តដោយមិនមានការធ្វេសប្រហែសបានឡើយ ហើយទីតាំងត្រួតពិនិត្យស្វែងរកជំងឺឆ្លងកូវិដ១៩ ផ្នែកភាគីកម្ពុជាយើងមាន ២កន្លែង សម្រាប់ត្រួតពិនិត្យចេញចូល ហើយអ្វីដែលសំខាន់ គឺយើងមិនបានរកឃើញអ្វីខុសពីប្រក្រតីទៅភ្ញៀវជាតិ និងអន្តរជាតិ ឬពលរដ្ឋណាម្នាក់ឡើយពីទាំងភាគី កម្ពុជា-ថៃ ព្រោះមានការរិតបណ្តឹងខ្លាំងចំពោះជំងឺឆ្លងកូវិដ១៩នេះ»

លោកបានបញ្ជាក់ថា ចំពោះកម្ពុជា-ថៃ យើងបានរួមសហការគ្នាបានល្អបើមានបញ្ហាអ្វីកើតឡើង យើងត្រូវជូនដំណឹងគ្នាដោយរហ័សបំផុត ហើយធ្វើការទំនាក់ទំនងគ្នាគ្រប់វិនាទីគ្រប់ម៉ោង និងធ្វើការរាយការណ៍ជូនខេត្តជាប្រចាំ ហើយអនុវត្តន៍ទៅតាមបទបញ្ជាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាល រួមទាំងអាជ្ញាធរខេត្តជានិច្ច តែបើរាជរដ្ឋាភិបាលប្រកាសឲ្យបិទច្រកទ្វារអន្តរជាតិព្រំដែនគឺយើងត្រូវតែបិទ។

តែបច្ចុប្បន្ននេះច្រកទ្វារអន្តរជាតិចាំយាម-ហាលិក ដំណើរការជាធម្មតា ហើយភ្ញៀវជាតិ-អន្តរជាតិ ធ្វើដំណើរឆ្លងកាត់ធម្មតា តែអ្វីដែលគួរឲ្យកត់សំគាល់នោះ គឺមិនសូវមានភ្ញៀវចេញចូលទេ ក្រោយពីមានជំងឺឆ្លងវិរុសកូវិដ១៩នេះផ្ទុះឡើង។

លោកបានធ្វើការណែនាំដល់បងប្អូនចេញចូល និងប្រជាពលរដ្ឋទាំងអស់ឲ្យចេះថែរក្សាសុខភាព និងចេះការពារខ្លួនឯក ហើយអនុវត្តន៍ទៅតាមការណែរបស់ក្រសួងសុខាភិបាល និងលោកគ្រូអ្នកគ្រូពេទ្យជាប្រចាំ៕