(ភ្នំពេញ)៖ ដើម្បីគ្រប់គ្រងការចូលរបស់នាវា ដែលធ្វើនាវាចរណ៍ជាអន្តរជាតិ នៅតាមកំពង់ផែកម្ពុជា ដើម្បីការពារសុវត្ថិភាព និងរួចចំណែកការពារបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញប្រកាសស្តីពីបែបបទ និងនីតិវិធីសម្រាប់ការចូលនាវា នៅតាមកំពង់ផែនៃកម្ពុជា។

យោងតាមប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានឱ្យទៀតថា នាវាបរទេសគ្រប់ប្រភេទ ត្រូវមានលិខិតអនុញ្ញាតឱ្យនាវាចូល ដែលចេញដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

ម្ចាស់នាវា ឬតំណាងស្របច្បាប់ អាចធ្វើការស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលដោយផ្ទាល់ ឬអាចចាត់តាំងបុគ្គលិករបស់ខ្លួន ដោយមានតម្កល់នូវលិខិតឧទ្ទេសនាម នៅអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

ម្ចាស់នាវា ឬតំណាងស្របច្បាប់ អាចចាត់តាំងភ្នាក់ងារនាវាណាមួយ ឱ្យស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូល៕

ខាងក្រោមនេះ ជាប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖